• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកក្កដា ស្ដីពីការកសាងច្បាប់

ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធច្បាប់នៅតែមានកំហិត និងការជំពាក់ជំពិន ហើយចាំបាច់ត្រូវត្រួតពិនិត្យ សុក្រិតជាបន្ទាន់ ដើម្បីទាក់ទាញប្រភពកម្លាំងពលំនិងជំរុញការអភិវឌ្ឍ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកក្កដា ស្ដីពីការកសាងច្បាប់ (រូបថត៖ VGP/Nhat Bac)

នាថ្ងៃនេះ (ទី ២៦ កក្កដា) នៅទីស្នាក់ការរដ្ឋាភិបាល ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh រដ្ឋាភិបាលបានបើកកិច្ចប្រជុំស្ដីពីការកសាងច្បាប់ប្រចាំខែកក្កដា ឆ្នាំ ២០២៣ ដើម្បីពិភាក្សាអំពីខ្លឹមសារសំខាន់ៗជាច្រើន ក្នុងនោះមានរបាយការណ៍ សំណើអំពីការយកពន្ធអប្បរមាសកល និងពង្រាងសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាស្ដីពីការធ្វើតេស្តពិសោធន៍លើយន្តការ គោលនយោបាយដោះស្រាយការជំពាក់ពំពិននៃច្បាប់ពាក់ព័ន្ធនឹងការវិនិយោគសំណង់គមនាគមន៍ផ្លូវគោក។

អញ្ជើញថ្លែងបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកច្បាស់ថា នារយៈពេលកន្លងទៅ មជ្ឈឹមបក្ស រដ្ឋសភា និងរដ្ឋាភិបាលបានចេញផ្សាយសេចក្តីសម្រេចចិត្តជាច្រើន ដើម្បីដោះស្រាយការលំបាក ការជំពាក់ជំពិនក្នុងដំណើការអភិវឌ្ឍន៍ ដោះស្រាយបញ្ហាថ្មៗ ដែលមិនធ្លាប់មានពីមុនមក ដូច្នេះប្រព័ន្ធច្បាប់កាន់តែសុក្រិត។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធច្បាប់នៅតែមានកំហិត និងការជំពាក់ជំពិន ហើយចាំបាច់ត្រូវត្រួតពិនិត្យ សុក្រិតជាបន្ទាន់ ដើម្បីទាក់ទាញប្រភពកម្លាំងពលំនិងជំរុញការអភិវឌ្ឍ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យរដ្ឋមន្ត្រី ប្រធានស្ថាប័ន ក្រសួង ស្ថាប័នរដ្ឋាភិបាលបន្តចំណាយពេលវេលា ទាំងកម្លាំងពលំ និងប្រភពធនធានលើការកសាងច្បាប់ ធានាដំណើរការ វឌ្ឍនភាព និងគុណភាពកសាងច្បាប់។ ទន្ទឹមនឹងនោះ ដឹកនាំការត្រួតពិនិត្យ ឃ្លាំមើលការងារកសាងរបៀបរបបជាប្រចាំ។ ជាពិសេសគឺបន្តពិគ្រោះយោបល់ ទទួលយកមតិយោបល់របស់មុខសញ្ញាដែលរងផលប៉ះពាល់ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ ប្រជាជន សហគ្រាស និងពិគ្រោះយោបល់រាល់បទប្បញ្ញត្តិរបស់ប្រទេសនានាឲ្យសមស្របនឹងលក្ខ័ណ្ឌរបស់វៀតណាម។

តាមផែនការ ក្នុងកិច្ចប្រជុំនេះ រដ្ឋាភិបាលនឹងធ្វើការពិចារណា និងផ្តល់យោបល់លើ៖ សំណើសុំកសាងច្បាប់ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (ធ្វើវិសោធនកម្ម); សំណើកសាងច្បាប់ច្បាប់ពន្ធលើការប្រើប្រាស់ពិសេស (ធ្វើវិសោធនកម្ម); សំណើកសាងច្បាប់ពន្ធលើប្រាក់បន្ថែម (ធ្វើវិសោធនកម្ម); ច្បាប់ស្តីពីការធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួន នៃច្បាប់ដេញថ្លៃអចលនទ្រព្យ; គម្រោងច្បាប់ធានារ៉ាប់រងសង្គម (ធ្វើវិសោធនកម្ម); រាយការណ៍ លើកសំណើលើការយកពន្ធអប្បបរមាសកល; រាយការណ៍ និងលើកសំណើអំពីយន្តការ និងគោលនយោបាយ ជួយឧបត្ថម្ភវិនិយោគិនក្រៅពន្ធ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top