• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលដើម្បីវាយតម្លៃលើស្ថានភាពបុណ្យតេត និងអនុវត្តន៍ភារកិច្ចក្រោយបុណ្យតេត

បុណ្យតេតឆ្នាំ ២០២៣ បានប្រព្រឹត្តទៅ សម្រេចបាននូវគោលដៅដែលបានកំណត់ដោយគណៈលេខា រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលដើម្បីវាយតម្លៃលើស្ថានភាពបុណ្យតេត  និងអនុវត្តន៍ភារកិច្ចក្រោយបុណ្យតេត (រូបថត៖ កាសែត nhandan)

នារសៀលថ្ងៃទី ២៧ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំ រដ្ឋាភិបាលដើម្បីវាយតម្លៃលើស្ថានភាពបុណ្យតេត  និងអនុវត្តន៍ភារកិច្ចក្រោយបុណ្យតេត។

អញ្ជើញថ្លែងសន្និដ្ឋានកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា បុណ្យតេតឆ្នាំ ២០២៣ បានប្រព្រឹត្តទៅ សម្រេចបាននូវគោលដៅដែលបានកំណត់ដោយគណៈលេខា រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញ។ ការងារថែទាំនិងរៀបចំកម្មវិធីទទួលអំណរឆ្នាំថ្មីត្រូវបានអនុវត្តន៍ដោយព្រមៗគ្នា ពេញលេញទាន់ពេលវេលានៅគ្រប់មូលដ្ឋាន។

អំពីភារកិច្ចសំខាន់ៗក្រោយពីបុណ្យតេត និងក្នុងឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានាត្រូវចាប់ផ្តើមការងារជាបន្ទាន់ កុំឱ្យប៉ះពាល់ដល់សកម្មភាពផលិតកម្ម អាជីវកម្ម និងសកម្មភាពសេដ្ឋកិច្ចសង្គម។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ដោយមានស្មារតីថ្មីលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅឆ្នាំ ២០២៣ នឹងខ្ពស់ជាងឆ្នាំ ២០២២ ជាក់ជាពុំខានផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្លាំងបំផុត

វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្លាំងបំផុត

ក្នុងក្របខ័ណ្ឌនៃ "សប្តាហ៍នៃនិរន្តរភាព" (១៥ - ១៩ មេសា) កាលពីថ្ងៃទី ១៨ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិ បាន បើកសម័យប្រជុំពិភាក្សាជាន់ខ្ពស់អំពីការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។

Top