• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងផ្លូវល្បឿនលឿនច្រកទ្វារព្រំដែន Huu Nghi - Chi Lang

គម្រោងផ្លូវល្បឿនលឿនច្រកទ្វារព្រំដែន Huu Nghi - Chi Lang ត្រូវបានវិនិយោគតាមទម្រង់ BOT (សាងសង់ - ប្រតិបត្តិការ - ផ្ទេរ) ដែលមានប្រវែងសរុបជិត ៦០ គីឡូម៉ែត្រ ជាមួយនឹងទុនវិនិយោគសរុបជាង ១១ លានលានដុង (ប្រហែល ៤៣០ លានដុល្លារអាមេរិក)។ គម្រោងនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងផ្លូវល្បឿនលឿនច្រកទ្វារព្រំដែន Huu Nghi - Chi Lang

ក្នុងកម្មវិធីការងារនៅខេត្ត Lang Son នាព្រឹកថ្ងៃទី ២១ មេសា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធី បើកការដ្ឋានសាងសង់គម្រោងផ្លូវល្បឿនលឿន Huu Nghi - Chi Lang ខេត្ត Lang Son ដែលជាគម្រោងចុងក្រោយនៃខ្សែផ្លូវល្បឿនលឿនសសៃឈាម យុទ្ធសាស្ត្រខាងជើង - ខាងត្បូងប៉ែកខាងកើតពី Lang Son ទៅ Ca Mau

គម្រោងផ្លូវល្បឿនលឿនច្រកទ្វារព្រំដែន Huu Nghi - Chi Lang ត្រូវបានវិនិយោគតាមទម្រង់ BOT (សាងសង់ - ប្រតិបត្តិការ - ផ្ទេរ) ដែលមានប្រវែងសរុបជិត ៦០ គីឡូម៉ែត្រ ជាមួយនឹងទុនវិនិយោគសរុបជាង ១១ លានលានដុង (ប្រហែល ៤៣០ លានដុល្លារអាមេរិក)។ គម្រោងនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦។

ថ្លែងមតិក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្របគ្នា និងទំនើប គឺជារបកគំហើញយុទ្ធសាស្ត្រមួយក្នុងចំណោមរបកគំហើញយុទ្ធសាស្ត្រយុទ្ធសាស្ត្រទាំងបី ដែលត្រូវបានបក្ស រដ្ឋយកចិត្តទុកដាក់ដឹកនាពិសេស។ គម្រោង

ផ្លូវល្បឿនលឿនជាច្រើនកំពុងត្រូវបានអនុវត្តន៍ដើម្បីតភ្ជាប់តំបន់នានា ក្នុងនោះមានខ្សែផ្លូវខាងជើង-ខាងត្បូងប៉ែកខាងកើតពី Lang Son ទៅ Ca Mau តភ្ជាប់ខេត្ត ក្រុងចំនួន ៣២ និងតំបន់សេដ្ឋកិច្ចសំខាន់ចំនួន ៣ ។ គម្រោងផ្លូវល្បឿនលឿន Huu Nghi - Chi Lang បើកលំហអភិវឌ្ឍន៍ថ្មី តភ្ជាប់ចរាចរណ៍ និងតភ្ជាប់សេដ្ឋកិច្ចរវាងតំបន់ភ្នំភាគខាងជើង និងដីសណ្ដទន្លេក្រហម ព្រមទាំងតភ្ជាប់ច្រករបៀងសេដ្ឋកិច្ចចំនួន ២ គឺ Nanning - Lang Son - ហាណូយ - Hai Phong និង Lang Son - ហាណូយ - ទីក្រុងហូជីមិញ - Moc Bai; ជាច្រកសំខាន់មួយតភ្ជាប់ប្រទេសអាស៊ានជាមួយចិន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញសមភាពយេនឌ័រ និងបង្កើនសិទ្ធិអំណាចសម្រាប់ស្ត្រី

វៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញសមភាពយេនឌ័រ និងបង្កើនសិទ្ធិអំណាចសម្រាប់ស្ត្រី

នេះជាសកម្មភាពស្ថិតក្នុងព្រឹត្តិការណ៍ជា នៅខាងក្រៅសម័យប្រជុំលើកទី៧០ នៃគណៈកម្មការស្តីពីឋានៈស្ត្រី (CSW) របស់អង្គការសហប្រជាជាតិ។

Top