• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបឯកអគ្គរាជទូតថៃប្រចាំ វៀតណាមលោក Nikorndej Balankura

នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួល ជួបឯកអគ្គរាជទូតថៃប្រចាំវៀតណាម លោក Nikorndej Balankura ដែលចូលជួបសម្តែងការគួរសម។
  ទិដ្ឋភាពនៅជំនួប។ (រូបថត៖ VTV)  

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ ចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជំរុញរវាងវៀតណាម និងថៃ ដែលមានការ អភិវឌ្ឍន៍យ៉ាងល្អប្រសើរ និងស៊ីជម្រៅលើគ្រប់វិស័យនាពេលកន្លងមក ក្នុងបរិបទដែល ប្រទេសទាំងពីរទើបតែបានប្រារព្ធខួបលើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត (ក្នុងឆ្នាំ ២០២១) ហើយកំពុងឆ្ពោះទៅខួបលើកទី ១០ទិវាបង្កើតភាពជាដៃគូយុទ្ធសាស្ត្រនៅ ឆ្នាំ ២០២៣។ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ប្រទេសទាំងពីរវៀតណាម-ថៃត្រូវបន្ត ពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការគួរឲ្យជឿទុកចិត្ត រួមទាំងការអនុវត្តប្រកប ដោយប្រសិទ្ធភាពនូវការផ្លាស់ប្តូរ ការជួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ យន្តការសហប្រតិបត្តិការទ្វេភាគី ជាពិសេសយន្តការកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមរវាងរដ្ឋាភិបាលទាំងពីរ និងគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី; ជំរុញ កិច្ចសហប្រតិបត្តិការក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញក្នុងដំណាក់ កាលក្រោយជំងឺកូវីដ-១៩។

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យប្រទេសថៃបង្កើនការនាំចូល ចែកចាយផលិត ផលវៀតណាមចូលទីផ្សារថៃ; ភាគីទាំងពីរពន្លឿនការ ទទួលស្គាល់ លិខិតឆ្លងដែនវ៉ាក់សាំងរបស់គ្នាទៅវិញទៅមក; បើកជើងហោះហើរពាណិជ្ជកម្មធម្មតា ឡើងវិញ បង្កលក្ខណៈងាយស្រួលសម្រាប់ទេសចរណ៍ និងការផ្លាស់ប្ដូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top