• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបអតីតនាយករដ្ឋមន្ត្រី ជប៉ុនលោក Fukuda Yasuo

កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួម កិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ជប៉ុន នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួល ជួបអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Fukuda Yasuo។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបអតីតនាយករដ្ឋមន្ត្រី ជប៉ុនលោក Fukuda Yasuo។ (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះមនោសញ្ចេតនាដ៏ពិសេស និងការរួមវិភាគទានដ៏ធំធេងរបស់អតីតនាយករដ្ឋមន្ត្រីលោក Fukuda Yasuo សម្រាប់ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាម និង ជប៉ុន; ទន្ទឹមនឹងនោះ ស្នើឲ្យអតីតនាយករដ្ឋមន្ត្រី លោក Fukuda Yasuo បន្តគាំទ្រ ការអភិវឌ្ឍយ៉ាងជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន។

រីឯខ្លួនវិញ អតីតនាយករដ្ឋមន្ត្រី លោក Fukuda Yasuo បានចាត់ទុកថា ដំណើរ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងបើកដំណាក់កាល អភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងជប៉ុននិងតំបន់អាស៊ាន រួមទាំងប្រទេសវៀតណាមផងដែរ។ អតីតនាយករដ្ឋមន្ត្រី លោក Fukuda Yasuo បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកដ៏សំខាន់របស់វៀតណាម នៅក្នុងតំបន់ និងអន្តរជាតិ; អះអាងថា រដ្ឋាភិបាលជប៉ុនត្រៀមខ្លួនជាស្រេចសហប្រតិ បត្តិការជាមួយវៀតណាម ដើម្បីអនុវត្តន៍ឧស្សាហូបនីយកម្ម និងទំនើបកម្ម។ ជប៉ុនចាត់ ទុកការជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ី រួមទាំងវៀតណាម ជា ពិសេសលើវិស័យធនធានមនុស្ស គឺជាអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេស របស់ខ្លួន។ នាថ្ងៃដដែល (ថ្ងៃទី ១៧ ខែធ្នូ) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បាន អញ្ជើញទទួលជួបអភិបាលខេត្ត Aichi, Tochigi, Niigata, Kanagawa និង Yamanashi របស់ជប៉ុន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top