• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ចូលរួមសន្និសីទបូកសរុបផ្នែកធនធានធម្មជាតិនិងបរិស្ថាន

នាព្រឹកថ្ងៃទី ៣១ ខែធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទបូកសរុបការងារឆ្នាំ ២០២៣ ដាក់ពង្រាយទិសដៅ និងភារកិច្ចការងារឆ្នាំ ២០២៤ នៃផ្នែកធនធានធម្មជាតិ និងបរិស្ថាន។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិក្នុងសន្និសីទ។

ថ្លែងមតិក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការដែលផ្នែកទាំងមូលបានរៀបចំបានល្អនូវការស្ទង់មតិរបស់ប្រជាជនលើសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) ដោយមានវិធីសាស្រ្តជាច្រើនក្នុងការស្ទង់មតិ ឃោសនាអំពីចំណុចថ្មី និងការផ្លាស់ប្តូរសំខាន់ៗ ក្នុងសេចក្តីព្រាងច្បាប់នេះ ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ក្រសួងធនធានធម្មជាតិ និងបរិស្ថាន ក្នុងតួនាទីជាអធិបតី បានធ្វើសេនាធិការដល់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាលំបាកក្នុងសេចក្តីព្រាងច្បាប់នេះ ធានាសមាកាលកម្មក្នុងប្រព័ន្ធច្បាប់។ ទន្ទឹមនឹងនោះ ច្បាប់ស្តីពីធនធានទឹក (វិសោធនកម្ម) ដែលទើបនឹងបានអនុម័តដោយរដ្ឋសភាក្នុងសម័យប្រជុំលើកទី៦ នាពេលថ្មីៗនេះ បានបង្ហាញពីការបោះជំហានដ៏ធំធេងក្នុងការត្រិះរិះ អភិក្រម និងការផ្លាស់ប្តូរវិធីសាស្រ្តនៃការគ្រប់គ្រងធនធានទឹក។ ក្រសួងក៏បានធ្វើសេនាធិការយ៉ាងសកម្មដល់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីអំពីដំណោះស្រាយនានាដើម្បីម្ចាស់ការធ្វើសមាហរណកម្មជាសកលផ្នែកបរិស្ថាន និងអាកាសធាតុផងដែរ។

នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យផ្នែកទាំងមូលផ្តោតធនធានទាំងអស់លើការសុក្រិតគម្រោងច្បាប់ភូមិបាល (វិសោធនកម្ម) ដើម្បីធានាគុណភាព ដាក់ជូនរដ្ឋសភាអនុម័តនៅសម័យប្រជុំជិតបំផុត; រៀបចំការអនុវត្តច្បាប់ភ្លាមៗបន្ទាប់ពីបានអនុម័ត ទន្ទឹមជាមួយនឹងច្បាប់ស្ដីពីធនធានទឹក (ធ្វើវិសោធនកម្ម)៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top