• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ​ទទួល​ជួប​ជា​មួយ​ប្រធាន​រដ្ឋ​សភា​ឡាវ​


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានរដ្ឋ សភាឡាវ លោកស្រី Pany Yathotu

នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ​២០១៧ នៅទីក្រុង​ហាណូយ នាយក​រដ្ឋ​មន្ត្រី​រដ្ឋាភិបាល​​វៀត​ណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ទទួល​ជួប​ជាមួយ​ប្រធាន​រដ្ឋស​ភា​ឡាវ លោកស្រី Pany Yathotu ក្នុង​ឱកាស​មក​បំពេញ​ទស្សន​កិច្ច​នៅវៀតណាម និង​ចូល​រួម​ពិធី រំលឹក​ខួបលើក​ទី៦០ នៃទិវា​បង្កើត​ធនាគារ​វិនិយោគ និង​អភិវឌ្ឍន៍​វៀត​ណាម។ នាយក​រដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាន​គូសបញ្ជាក់​ថា បក្ស រដ្ឋ និង​ប្រជាជន​វៀត​ណាម​ជានិច្ច​កាល​ពូន​ជ្រុំឲ្យ​ទំនាក់​ទំនង​មិត្តភាព​ប្រពៃណី សាមគ្គី​ភាព​ពិសេស និងសហ​ប្រតិបត្តិការ​លើគ្រប់​ជ្រុង​ជ្រោយ​​វៀតណាម​-ឡាវ។ ក្នុងនោះមានការដែល​វៀ​តណាម ជួយ​ឡាវ​កសាង​​វិមានរដ្ឋសភា។ តាមគំ​រោង​សំណង់​វិមាន​រដ្ឋសភាឡាវ ដែលជាអំ​ណោយ របស់​បក្ស​ រដ្ឋ និងប្រជាជនវៀតណាម ជូនចំពោះបក្ស រដ្ឋ​និង​ប្រជាជន​ឡាវ​នឹង​​បាន បើកការដ្ឋានសាងសង់ជាផ្លូវការ នាខែកក្កដា​ខាងមុខ។
 
ក្នុង​ឱកាសមកវៀតណាមចំនឹង​ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណី របស់ឡាវ​ប្រធាន​​រដ្ឋ​សភាឡាវ លោក Pany Yathotu បាន​ប្រសិទ្ធពរ​ជូន​នាយក​រដ្ឋ​មន្ត្រី​លោក​ Nguyen Xuan Phuc ថ្នាក់​ដឹកនាំ​និង​ប្រជាជន​វៀត​ណាម​នឹង​ទទួល​​បាន​ស្នាដៃ​ច្រើន​ថែម​ទៀតក្នុង​ការអនុវត្ត​សេចក្តី​សម្រេច​ចិត្ត នៃមហាសន្និបាត​បក្ស​លើកទី​១២។ រដ្ឋ​សភា​ឡាវ វាយតម្លៃ​ខ្ពស់ចំពោះ​កិច្ចសហប្រតិបត្តិ​ការ រវាង​រដ្ឋាភិបាល​នៃប្រទេស​ទាំងពីរ​ក្នុង​ការជម្រុញ​ទំនាក់​ទំនង​ ​រវាង​ប្រទេស​ទាំងពីរ​ឡើង​កំពស់​ថ្មី៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top