
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានរដ្ឋ សភាឡាវ លោកស្រី Pany Yathotu
នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotu ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមពិធី រំលឹកខួបលើកទី៦០ នៃទិវាបង្កើតធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានគូសបញ្ជាក់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលពូនជ្រុំឲ្យទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេស និងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវ។ ក្នុងនោះមានការដែលវៀតណាម ជួយឡាវកសាងវិមានរដ្ឋសភា។ តាមគំរោងសំណង់វិមានរដ្ឋសភាឡាវ ដែលជាអំណោយ របស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ជូនចំពោះបក្ស រដ្ឋនិងប្រជាជនឡាវនឹងបាន បើកការដ្ឋានសាងសង់ជាផ្លូវការ នាខែកក្កដាខាងមុខ។
ក្នុងឱកាសមកវៀតណាមចំនឹងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណី របស់ឡាវប្រធានរដ្ឋសភាឡាវ លោក Pany Yathotu បានប្រសិទ្ធពរជូននាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ថ្នាក់ដឹកនាំនិងប្រជាជនវៀតណាមនឹងទទួលបានស្នាដៃច្រើនថែមទៀតក្នុងការអនុវត្តសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតបក្សលើកទី១២។ រដ្ឋសភាឡាវ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការជម្រុញទំនាក់ទំនង រវាងប្រទេសទាំងពីរឡើងកំពស់ថ្មី៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម