ថ្លែងសុន្ទរកថានៅសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បាន ចង្អុលបង្ហាញថា ការងារសិទ្ធិមនុស្សរបស់វៀតណាម ត្រូវបានអនុវត្តន៍ជាប្រចាំ និង បន្តបន្ទាប់តាមរយៈការងារជាក់ស្ដែង។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា ការការពារសិទ្ធិមនុស្ស និងការអប់រំសិទ្ធិមនុស្ស គឺជាភារកិច្ចរបស់ប្រជាពលរដ្ឋទាំងមូលដោយមានលក្ខណៈ បរិយាប័ន្ន។
កម្មវិធីអប់រំសិទ្ធិមនុស្ស គឺជាកម្មវិធីផ្លូវការមួយដែលយកសិស្សនិងនិស្សិត ជាមជ្ឈភាព និងកម្មវត្ថុ; គ្រូបង្រៀនគឺជាកម្លាំងចលករ; សាលារៀនដើរតួនាទីជាជើង ទម្រ; គ្រួសារគឺជាទីបង្អែក; សង្គមគឺជាមូលដ្ឋានគ្រឹះ។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖
“យើងជឿជាក់ថា ដោយមានសាមគ្គីភាព ឯកភាព ការរួមកម្លាំងកាយចិត្តរបស់ ប្រព័ន្ធនយោបាយទាំងមូល ប្រជាជន និងកងទ័ពទាំងមូល ការងារការពារសិទ្ធិមនុស្ស និងការអប់រំសិទ្ធិមនុស្សនឹងកាន់តែទទួលបានលទ្ធផលល្អប្រសើរ រួមចំណែកយ៉ាង សំខាន់ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នាកសាងប្រទេសវៀតណាមដែលប្រជាជន សម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌ ឈានចូល យុគសម័យថ្មី ជាយុគសម័យសម្បូររុងរឿងរបស់ប្រជាជាតិ”៕