លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ FTSE Russell ក្នុងការតាមដាន វាយតម្លៃ ពិនិត្យ និងរួមដំណើរជាមួយទីផ្សារភាគហ៊ុនវៀតណាមនាពេលកន្លងទៅ; ជំរុញការអភិវឌ្ឍទីផ្សារភាគហ៊ុនវៀតណាមតាមទិសតម្លាភាព ប្រសិទ្ធភាព និងខិតជិតស្តង់ដារអន្តរជាតិ។ នៅថ្ងៃទី២១ ខែកញ្ញា ទីផ្សារភាគហ៊ុនវៀតណាមនឹងទទួលបានឋានៈជា "ទីផ្សារទើបលេចចេញបន្ទាប់បន្សំ" ជាផ្លូវការ ស្របតាមស្តង់ដារវាយតម្លៃរបស់ FTSE Russell។ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា វៀតណាមនឹងផ្តោតលើការអនុវត្តការងារចាំបាច់ដើម្បីរក្សាចំណាត់ថ្នាក់ដែលសម្រេចបាន។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ដោយមានកិច្ចសហប្រតិបត្តិការពី FTSE Russell និងដៃគូសកល ទីផ្សារភាគហ៊ុនវៀតណាមនឹងអភិវឌ្ឍន៍បន្ថែមទៀត មិនត្រឹមតែរក្សាចំណាត់ថ្នាក់របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងឈាមដល់កម្រិតតំបន់ទៀតផង។
រីឯខ្លួនវិញ លោកស្រី Fiona Bassett បានបញ្ជាក់ថា ការដែល FTSE Russell បង្កើនថ្នាក់ទីផ្សារភាគហ៊ុនវៀតណាម បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែងកំណែទម្រង់ និងលទ្ធផលដែលវៀតណាមសម្រេចបានក្នុងរយៈពេលកន្លងមក ក៏ដូចជាទំនុកចិត្តរបស់វិនិយោគិនផងដែរ។ FTSE Russell សន្យាផ្តល់ការគាំទ្រយ៉ាងទូលំទូលាយ ដើម្បីឱ្យទីផ្សារមូលធនវៀតណាមបន្តអភិវឌ្ឍន៍កាន់តែខ្លាំងក្លា បម្រើគោលដៅយុទ្ធសាស្ត្រ និងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងទីផ្សារអន្តរជាតិ៕






