• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ទៅកាន់ទីក្រុងវៀងចន្ទន៍ ចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសឡាវ

នាព្រឹកថ្ងៃទី៩ ខែមករា យន្តហោះដឹកលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងគណៈប្រតិភូវៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Wattay រដ្ឋធានីវៀងច័ន្ទ ចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសឡាវ និងធ្វើជាសហអធិបតីនៃកិច្ចប្រជុំលើកទី៤៧ របស់គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១០ខែមករា តបតាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone។

ទទួលស្វាគមន៍នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ខាងភាគីឡាវមានវត្តមានរដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក Buakhong Nammavong; អនុរដ្ឋមន្ត្រីការបរទេស លោក Phonsavan Sisoulath ; ថ្នាក់ដឹកនាំរដ្ឋធានីវៀងច័ន្ទ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លោក Khamphao Ernthavanh មន្ត្រីនៃក្រសួងការបរទេសឡាវ; ខាងភាគីវៀតណាមមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Minh Tam ទីភ្នាក់ងារតំណាងវៀតណាម និងតំណាងសហគមន៍ជនវៀតណាមនៅប្រទេសឡាវ។

ទទួលស្វាគមន៍នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ មានវត្តមានរដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក Buakhong Nammavong; អនុរដ្ឋមន្ត្រីការបរទេស លោក Phonsavan Sisoulath ; ថ្នាក់ដឹកនាំរដ្ឋធានីវៀងច័ន្ទ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លោក Khamphao Ernthavanh មន្ត្រីនៃក្រសួងការបរទេសឡាវ។ រូបថត៖ VNA

ក្នុងដំណើរបំពេញទស្សនកិច្ចការងារលើកនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និងនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone នឹងធ្វើជាសហអធិបតីនៃកិច្ចប្រជុំលើកទី ៤៧ របស់គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ និងធ្វើជាសហប្រធាននៃសន្និសីទកិច្ចសហប្រតិបត្តិការវិនិយោគឡាវ-វៀតណាម។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលនៃប្រទេសឡាវ ជួបជាមួយអតីតមេដឹកនាំឡាវ; ធ្វើការជាមួយថ្នាក់ដឹកនាំនៃទីភ្នាក់ងារឡាវមួយចំនួន និងចូលរួមព្រឹត្តិការណ៍រួមវៀតណាម-ឡាវផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top