• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh៖ តំបន់ FDI គឺជាសមាសភាគដ៏សំខាន់នៃសេដ្ឋកិច្ចវៀតណាម

តំបន់សេដ្ឋកិច្ចដោយមានទុនវិនិយោគបរ ទេស (តំបន់ FDI) គឺ ជាសមាសភាគដ៏សំខាន់នៃសេដ្ឋកិច្ចវៀតណាម ដែលត្រូវបាន លើកទឹកចិត្ត ជួយសម្រួលដើម្បីការអភិវឌ្ឍរយៈពេលវែង ហើយសហប្រតិបត្តិការ និងប្រកួតប្រជែងប្រកបដោយភាពស្អាតស្អំជាមួយតំបន់សេដ្ឋកិច្ចដទៃទៀត។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ថ្លែងនៅសន្និសីទ។ (រូបថត៖ VOV)

អញ្ជើញថ្លែងមតិក្នុងសន្និសីទរវាងនាយករដ្ឋមន្ត្រីជាមួយវិនិយោគិនបរទេស ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត ណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុក ដាក់ពិសេស ហើយកំណត់យ៉ាងច្បាស់ថា តំបន់សេដ្ឋកិច្ចដោយមានទុនវិនិយោគបរ ទេស (តំបន់ FDI) គឺ ជាសមាសភាគដ៏សំខាន់នៃសេដ្ឋកិច្ច
វៀតណាម ដែលត្រូវបាន លើកទឹកចិត្ត ជួយសម្រួលដើម្បីការអភិវឌ្ឍរយៈពេលវែង ហើយសហប្រតិបត្តិការ និងប្រកួតប្រជែងប្រកបដោយភាពស្អាតស្អំជាមួយតំបន់សេដ្ឋកិច្ចដទៃទៀត។ វៀត ណាមគោរព ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន; ធានាផល ប្រយោជន៍សុខដុមរមនារវាងរដ្ឋ វិនិយោគិន និងនិយោជិតក្នុងសហគ្រាស។

ស្ថានភាពពិភពលោក និងតំបន់បន្តមានការវិវឌ្ឍយ៉ាងឆាប់រហ័ស ស្មុគស្មាញ ហើយមិនអាចទាយទុកជាមុនបាន ដែលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច នយោបាយ និងសង្គមជាច្រើន ជាពិសេសសកម្មភាពវិនិយោគបរទេស។ ជាពិសេស ការដែល អង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍសេដ្ឋកិច្ច (OECD) គ្រោងនឹង អនុវត្តន៍ពន្ធអប្បបរមាជាសកលចាប់ពីឆ្នាំ ២០២៤ នឹងប៉ះពាល់យ៉ាងខ្លាំងដល់ការវិនិ យោគបរទេស ក៏ដូចជាការទាក់ទាញទុនវិនិយោគបរទេសរបស់ប្រទេសនានានៅក្នុង តំបន់ផងដែរ។ ក្នុងបរិបទនោះ ក្រៅពីការប្រកាន់ខ្ជាប់នូវបញ្ហាជាគោលការណ៍ ការ សម្របខ្លួនប្រកបដោយភាបបត់បែន សុវត្ថិភាព ភាពច្នៃប្រឌិត ការឆ្លើយតបដោយ គោលនយោបាយទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាជាក់លាក់ ទាក់ទងនឹងការវិនិយោគបរទេស ពិតជាសំខាន់ណាស់។ ដើម្បីសម្របខ្លួនប្រកបដោយ ភាពបត់បែននិងប្រសិទ្ធភាព ដំបូងបង្អស់ យើងត្រូវមានការជឿទុកចិត្ត ការចែករំលែក ការផ្ទៀងស្តាប់ ការយោគយល់ និងការរួមដំណើរជាមួយគ្នា ដោយកំណត់យ៉ាងច្បាស់ ពីចំណុចរាំងស្ទះ ការជំពាក់ជំពិន ការលំបាកឧបសគ្គ និងឱកាសអំណោយផល ដើម្បី ឈរលើមូលដ្ឋាននោះ ដាក់ចេញភារកិច្ច និងដំណោះស្រាយជាក់លាក់ បន្តជំរុញយ៉ាង ខ្លាំងក្លានិងលើកកម្ពស់ប្រសិទ្ធភាពនៃការវិនិយោគពីបរទេសចូលមកវៀតណាម

យោងតាមរបាយការណ៍របស់ក្រសួងផែនការ និងវិនិយោគ គិតត្រឹមដំណាច់ ត្រីមាសទី១ ឆ្នាំនេះ វិនិយោគិនមកពីប្រទេស និងតំបន់ដែនដីចំនួន ១៤៣ បាន វិនិយោគចូលមកវៀតណាម ជាមួយនឹងគម្រោងដែលមានសុពលភាពសរុបប្រមាណ ៣៧ពាន់ គម្រោង និងទុនវិនិយោគសរុបជិត ៤៤៥ ពាន់លានដុល្លារអាមេរិក។ វៀត ណាមជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចដែលត្រូវបានទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិដ៏មានកិត្យានុភាព លើកកម្រិតឥណទានជាតិក្នុងបរិបទដែលពិភព លោកទាំងមូលជួបប្រទះនឹងការលំបាក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ខេត្ត Khanh Hoa អាចបំពេញតម្រូវការទាំងអស់របស់ភ្ញៀវទេសចររុស្ស៊ី។ នោះគឺជាការបញ្ជាក់របស់លោក Hoang Van Vinh ប្រធានសមាគមទេសចរណ៍ខេត្ត Khanh Hoa ក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍ខេត្ត Khanh Hoa នៅសហព័ន្ធរុស្ស៊ី ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះក្នុងទីក្រុងម៉ូស្គូ ។

Top