• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh៖ ចាំបាច់ត្រូវ​មាន​សេចក្ដីសម្រេចចិត្ត​ដោះស្រាយការជំពាក់ជំពិនអំពីការងាររៀបចំផែនការមេ

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចង្អុលបង្ហាញយ៉ាងច្បាស់ថា ការងាររៀបចំផែនការមេមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលត្រូវបានបក្សនិងរដ្ឋយកចិត្តទុកដាក់ដឹកនាំអនុវត្តន៍នៅទូទាំងប្រទេស។
  នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh  

នាព្រឹកថ្ងៃទី ១៩ មេសា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្ដីពីការអនុវត្តគោលនយោបាយនិងច្បាប់រៀបចំផែនការមេចាប់តាំងពីពេលច្បាប់រៀបចំផែនការមេបានចូលជាធរមាន។

  កិច្ចប្រជុំរដ្ឋាភិបាលស្ដីពីការអនុវត្តគោលនយោបាយនិងច្បាប់រៀបចំផែនការមេ  

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចង្អុលបង្ហាញយ៉ាងច្បាស់ថា ការងាររៀបចំផែនការមេមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលត្រូវបានបក្សនិងរដ្ឋយកចិត្តទុកដាក់ដឹកនាំអនុវត្តន៍នៅទូទាំងប្រទេស។ លោក នាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធនានាសុក្រិតរបាយការណ៍ ឯកសារស្នើសុំរដ្ឋសភាចេញផ្សាយសេចក្ដីសម្រេចចិត្តតាមនីតិវិធីនៅក្នុងសម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១៥ ដើម្បីដោះស្រាយការជំពាក់ជំពិនក្នុងការងាររៀបចំផែនការមេ។

ទន្ទឹមនឹងនោះ បន្តធ្វើវិមជ្ឈការ ក្នុងការងាររៀបចំផែនការមេ ដោយផ្អែកលើស្មារតីបង្កើនការទទួលខុសត្រូវលើគ្រប់ជាន់ថ្នាក់និងការទទួលខុសត្រូវរៀងៗខ្លួន។ ក្នុងនោះត្រូវកំណត់យ៉ាងច្បាស់អំពីស្ថាប័ន និងអង្គភាពដែលមានសិទ្ធិអនុម័ត វាយតម្លៃ និងបង្កើតផែនការផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

នៅរសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់ «សាលាមិត្តភាព​កម្ពុជា-វៀត​ណាម »។

Top