ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយស្ត្រី អំពីសមភាពយេនឌ័រនិងការអភិវឌ្ឍ
ជាមួយនឹងគោលនយោបាយ ទាំងនេះ វៀតណាមបានបង្កើតបរិយាកាស និងលក្ខខណ្ឌអំណោយផលសម្រាប់ស្ត្រី ដើម្បីបញ្ជាក់នូវឋានៈនិងតួនាទីកាន់តែខ្លាំងឡើងៗ ហើយមានឱកាសជាច្រើនដើម្បីរួម វិភាគទានសម្រាប់គ្រួសារ សហគមន៍ និងសង្គមផងដែរ។ ទោះជាយ៉ាងនេះក្តី បើតាម លោកនាយករដ្ឋមន្ត្រី វៀតណាមនៅតែមានកិច្ចការជាច្រើនដែលត្រូវធ្វើ ដើម្បីនាំមកនូ វជីវភាពកាន់តែល្អប្រសើរដល់ស្ត្រី ដើម្បីឲ្យស្ត្រីមានឱកាស និងលក្ខខណ្ឌក្នុងការរួម វិភាគទានសម្រាប់សង្គម និងប្រទេសជាតិ។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមាន ប្រសាសន៍ថា៖
“កិច្ចសន្ទនាថ្ងៃនេះ គឺដើម្បីផ្ទៀងស្តាប់ ចែករំលែក រួមគ្នាដោះស្រាយ និងមានការ ទទួលខុសត្រូវក្នុងការអនុវត្តគោលដៅសមភាព យេនឌ័រ ដើម្បីភាពជឿនលឿនរបស់ ស្ត្រី ក្នុងប្រធានបទ ៣ ក្រុម៖ ស្ត្រីជាមួយនឹង ការអភិវឌ្ឍសេដ្ឋកិច្ច; ស្ត្រីនិងបញ្ហាសន្តិ សុខសង្គម សមភាពយេនឌ័រ; ស្ត្រី និងជំនាន់ក្រោយ។ យើងត្រូវពិនិត្យមើលឡើងវិញ នូវអ្វីដែលធ្វើបាន មិនទាន់ធ្វើបាន ដើម្បីអាចបន្តមានដំណោះស្រាយដើម្បីកែលម្អ បង្កើតកម្លាំងចលករធ្វើការ និងរួមវិភាគទានរបស់ស្ត្រី”៕