• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញបំពេញការងារនៅខេត្ត Thai Binh

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បើកការដ្ឋានសាងសង់គម្រោងវិនិយោគសំណង់ហេដ្ឋារចនាសម្ព័ន្ធនៃមណ្ឌលឧស្សាហកម្ម Lien Thai Ha (Green iP - ១) ដែលមានផ្ទៃដី ៥៨៨,៨៤ ហិកតា (រូបថត៖ VGP)

 

នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅទីរួមស្រុក Diem Dien ស្រុក Thai Thuy (ខេត្ត Thai Binh) លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោង វិនិយោគសំណង់ហេដ្ឋារចនាសម្ព័ន្ធនៃមណ្ឌលឧស្សាហកម្ម Lien Thai Ha (Green iP - ១) ដែលមានផ្ទៃដី ៥៨៨,៨៤ ហិកតា។ គម្រោងនេះមានទុនវិនិយោគសរុបចំនួន ៣,៨៨៥ ពាន់ លានដុង និងមានទីតាំងស្ថិតនៅឃុំ Thuy Lien ទីរួមស្រុក Diem Dien ហើយគម្រោងនេះនឹងដំណើរការអនុវត្តន៍ក្នុងរយៈពេល ៥០ ឆ្នាំ។ នៅពេលដាក់ឱ្យដំណើរការ គម្រោងនឹងជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត Thai Binh និងរីកសាយភាយដល់ខេត្តនានានៃតំបន់ដីសណ្ដទន្លេក្រហមភាគខាងជើងនៃប្រទេសវៀតណាម។

មុននេះ នាយប់ថ្ងៃទី ១២ ខែ ១២ នៅទីលាន Thai Binh នៃក្រុង Thai Binh ខេត្ត Thai Binh លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធីបើក សម្ពោធវិមានលោកអ៊ុំហូជាមួយកសិករវៀតណាម។

ក្នុងពិធីនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ឈ្មោះនិងអាជីពរបស់លោកប្រធានហូ ជីមិញគឺនៅជាប់ជានិច្ចជាមួយប្រទេសជាតិនិងរស់នៅជារៀងរហូតក្នុងដួងចិត្ត របស់ប្រជា ជនវៀតណាមគ្រប់រូប។ ពេលនៅរស់ លោកប្រធានបានអញ្ជើញមកទស្សនកិច្ចនៅខេត្ត Thai Binh ចំនួន ៥ លើក។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យបក្សភាគ អាជ្ញាធរតំបន់ កងទ័ពនិងប្រជាជនខេត្ត Thai Binh បំពេញល្អការងារគ្រប់គ្រង ថែរក្សានិងពង្រីកតម្លៃនៃគម្រោងវិមានលោកអ៊ុំហូ ជាមួយកសិករវៀតណាមប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង ដែលបានរួមចំណែកអប់រំប្រពៃណីបដិវត្តរបស់បក្សនិងប្រទេសជាតិ អំពីគំរូរបស់លោកប្រធានហូជីមិញដ៏ឧត្តុង្គឧត្តមដល់មនុស្សជំនាន់ក្រោយ តាមនោះជម្រុញទឹកចិត្តស្នេហាជាតិ លើកកម្ពស់វប្បធម៌ប្រពៃណី នៃស្រុកកំណើតវីរៈភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top