ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទពន្លឿនការវិនិយោគរបស់ខេត្ត An Giang

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ស្តាប់ការថ្លែងមតិក្នុងសន្និសីទ
នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុង Long Xuyen ខេត្ត An Giang នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទ ពន្លឿនការវិនិយោគរបស់ An Giang ក្រោមប្រធានបទ “An Giang - តភ្ជាប់ឱកាសនិងកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យ” ។
អញ្ជើញថ្លែងមតិនៅសន្និសីទនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើកឡើងថា ខេត្ត An Giang មានទីតាំងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលតភ្ជាប់ជាមួយទីក្រុងធំៗដូចជា ទីក្រុង Can Tho ទីក្រុងហូជីមិញនិងរាជធានីភ្នំពេញរបស់កម្ពុជាផងដែរ។ ហើយប្រៀបខ្លាំងរបស់ខេត្ត An Giang គឺអង្ករនិងជលផលទ (ជាពិសេសចិញ្ចឹមនិងកែច្នៃត្រីប្រាសម្រាប់នាំចេញ) រួមទាំងមានការអភិវឌ្ឍពាណិជ្ជ កម្មនិងទេសចរណ៍ផងដែរ។
ដោយបានវាយតម្លៃខ្ពស់ចំពោះការចូលរួមសន្និសីទយ៉ាងច្រើនកុះករ ពី សហគ្រាសក្នុងនិងក្រៅប្រទេសនោះ នាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យវិនិយោគិនផ្តោតការយកចិត្តទុកដាក់លើវិស័យចិញ្ចឹមសត្វ ជលផលនិង ផលិតផលកសិកម្ម ក្នុងនោះ មានទាំងគម្រោងទេសចរណ៍ អេកូទេសចផងដែរ។

ទិដ្ឋភាពនៃសន្និសីទ
ដើម្បីបង្កើតឱកាសសំរាប់ការអភិវឌ្ឍផលិតកម្មកសិកម្មនៅខេត្ត An Giang ខេត្តគួរផ្តោតលើការទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្មកែច្នៃ។ ដូច្នោះហើយ សហគ្រាសកែច្នៃត្រូវផ្សារភ្ជាប់ជាមួយទីផ្សារ ដែលនឹងរួមចំណែកដល់ការជំរុញការអភិវឌ្ឍន៍កសិកម្មរបស់ខេត្ត An Giang ជាមិនខាន។
នាឱកាសនេះខេត្ត An Giang បានប្រគល់សម្រេចចិត្តវិនិយោគលើ គម្រោងចំនួន ២៣ នៅក្នុងវិស័យកសិកម្ម ពាណិជ្ជកម្ម សេវាកម្ម ទេសចរណ៍ ឧស្សាហកម្ម សំណង់ ដោយមានដើមទុនចុះបញ្ជីសរុបចំនួន ២៧ម៉ឺនពាន់លានដុង និងបានប្រគល់ការសន្យាវិនិយោគដល់វិនិយោគិន ចំនួន៧នាក់ ដែលមានដើមទុនវិនិយោគសរុបប្រមាណ ១០១ ពាន់ពាន់លានដុង៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម