ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទពន្លឿនការវិនិយោគរបស់ខេត្ត An Giang


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ស្តាប់ការថ្លែងមតិក្នុងសន្និសីទ

 នៅព្រឹក​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០១៨ នៅទីក្រុង Long Xuyen  ខេត្ត An Giang នាយក​រដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Xuan Phuc បានអញ្ជើញ​ចូលរួមសន្និសីទ ពន្លឿនការវិនិយោគរប​ស់ An Giang ក្រោមប្រធាន​បទ “An Giang - តភ្ជាប់​ឱកាសនិងកិច្ចសហប្រតិ​បត្តិការ​ប្រកប​ដោយ​ជោគជ័យ” ។
 
អញ្ជើញ​ថ្លែង​មតិនៅសន្និសីទនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើកឡើងថា ខេត្ត An Giang មាន​ទីតាំងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងពា​ណិជ្ជកម្មដែលតភ្ជាប់ជាមួយទីក្រុងធំៗ​ដូច​ជា ទីក្រុង Can Tho ទីក្រុង​ហូជីមិញនិងរាជធានីភ្នំពេញរបស់កម្ពុ​ជាផងដែរ។ ហើយប្រៀបខ្លាំងរបស់ខេ​ត្ត An Giang គឺ​អង្ក​រ​និង​ជល​ផលទ (ជាពិសេសចិញ្ចឹមនិងកែច្នៃត្រីប្រាស​ម្រាប់នាំចេញ) រួមទាំងមានការអភិវឌ្ឍពាណិជ្ជ កម្ម​និង​ទេសចរណ៍​ផងដែរ​។
 
ដោយ​បានវាយតម្លៃខ្ពស់ចំពោះការចូលរួមសន្និសីទយ៉ាងច្រើនកុះករ ពី សហគ្រាសក្នុងនិងក្រៅប្រទេសនោះ នាយក​រដ្ឋមន្ត្រីបានអំពាវនាវឱ្យវិនិយោគិនផ្តោតការយកចិត្តទុកដាក់លើវិស័យចិញ្ចឹមសត្វ ជលផលនិង ផលិតផល​កសិកម្ម ក្នុងនោះ មានទាំងគម្រោងទេសចរណ៍ ​អេកូទេសច​ផងដែរ។

 
  ទិដ្ឋភាពនៃសន្និសីទ

ដើម្បី​បង្កើតឱកាសសំរាប់ការអភិវឌ្ឍផលិតកម្មកសិកម្មនៅខេត្ត An Giang ខេត្ត​គួរ​ផ្តោត​លើការ​ទាក់​ទាញ​ការវិនិយោគ​នៅក្នុង​ឧស្សាហកម្មកែច្នៃ។ ដូច្នោះហើយ សហគ្រាស​កែច្នៃត្រូវផ្សារភ្ជាប់ជាមួយទីផ្សា​រ ដែលនឹង​រួមចំណែក​ដល់ការជំរុញ​ការអភិវឌ្ឍន៍កសិកម្មរបស់ខេ​ត្ត An Giang ជាមិ​ន​ខាន។

នា​ឱកាសនេះខេត្ត An Giang បានប្រគល់សម្រេចចិត្តវិនិយោគលើ គម្រោងចំនួន ២៣ នៅក្នុងវិស័យកសិកម្ម ពាណិជ្ជកម្ម​ សេវាកម្ម ទេសចរណ៍ ឧស្សាហកម្ម សំណង់ ដោយមានដើមទុនចុះបញ្ជីសរុបចំនួន ២៧ម៉ឺនពាន់​លាន​ដុង​ និងបានប្រគល់ការសន្យាវិ​និយោគដល់វិនិយោគិន ចំនួន៧​នាក់​ ដែល​មាន​ដើម​ទុន​វិនិយោគ​សរុប​ប្រមាណ​ ១០១ ​ពាន់ពា​ន់លាន​ដុង៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top