• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការអនុវត្តភារកិច្ចឆ្នាំ ២០២១ របស់ Petrovietnam

នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារនៅឆ្នាំ ២០២០ និងការអនុវត្តភារកិច្ចនៅឆ្នាំ ២០២១ របស់សម្ព័ន្ធក្រុមហ៊ុនប្រេងនិងឧស្ម័នវៀតណាម (Petrovietnam) ។

ទាក់ទងនឹងផែនការឆ្នាំ ២០២១ និងដំណាក់កាល ២០២១ - ២០២៥ របស់សម្ព័ន្ធក្រុមហ៊ុននេះ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើឲ្យ Petrovietnam បន្តពង្រីកតួនាទីរបស់ខ្លួនជាសហគ្រាសគំរូស្របតាមបាវចនាថា៖ “គ្រប់គ្រងភាពប្រែប្រួល បង្កើនតម្លៃជាអតិបរមា ពង្រីកទីផ្សារ ទាញយកឱកាស តភ្ជាប់ការវិនិយោគនិងស្តារកំណើនសេដ្ឋកិច្ចឡើងវិញ» ដែលសម្ព័ន្ធក្រុមហ៊ុននេះបានដាក់ចេញ។

ទន្ទឹមនឹងនេះដែរ Petrovietnam គប្បីជម្រុញដោយឥតឈប់ឈរនូវការស្រាវជ្រាវវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាដើម្បីអនុវត្តទៅក្នុងផលិតកម្ម ព្រមទាំង ទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាន់ថ្មី។ ម្យ៉ាងវិញទៀត សម្ព័ន្ធក្រុមហ៊ុនក៏បន្តផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ីនិងដៃគូដទៃទៀត ដើម្បីទាញយកអត្ថប្រយោជន៍ពីឱកាសក្នុងការអភិវឌ្ឍផលិតកម្មនិងអាជីវកម្មផងដែរ៕

តាម VOV5 -  វិទ្យុសំឡេងវៀតណាម

វេណេស៊ុយអេឡាប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ ថ្ងៃដើម្បី​រំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះដោយ​សារគ្រោះរញ្ជួយដី

វេណេស៊ុយអេឡាប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ ថ្ងៃដើម្បី​រំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះដោយ​សារគ្រោះរញ្ជួយដី

កាលពីថ្ងៃទី ១ ខែកក្កដា ប្រធានាធិបតីស្តីទីរបស់ប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ ថ្ងៃ ដើម្បីរំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះនៃ​គ្រោះរញ្ជួយដីធំៗចំនួន​ពីរលើក នៅ​ក្នុង​ប្រទេសនេះកាលពីសប្តាហ៍មុន ដែលបណ្តាល​ឱ្យ​មនុស្សជិត ២៣០០ នាក់បាន​ស្លាប់ និងមនុស្សរាប់ពាន់នាក់ទៀត​នៅតែ​បាត់ខ្លួន។

Top