ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីហ្វាម មីញជីញ បានថ្លែងអំណរគុណដល់ ADB ដែលបានផ្តល់ដើមទុនសំខាន់ៗសម្រាប់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ខណៈដែលបានរួមចំណែកយ៉ាងសកម្មដល់ការកាត់បន្ថយភាពក្រីក្រនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើថា ADB បន្តផ្តល់ហិរញ្ញប្បទានដល់វៀតណាមជាមួយនឹងអត្រាការប្រាក់អនុគ្រោះក្នុងវិស័យដែលទើបនឹងលេចចេញដូចជា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការគណនាលើពពក និងគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រទ្រង់ទ្រាយធំ មានលក្ខណៈបង្វែរស្ថានការណ៍ និង ផ្លាស់ប្តូរស្ថានភាព។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ADB នឹងបន្តយកចិត្តទុកដាក់ ផ្តល់ ហិរញ្ញប្បទានដល់គម្រោងថាមពលខ្យល់នៅឆ្នេរសមុទ្រ គម្រោងផ្លូវដែកស្តង់ដារ គម្រោងការពារការរអិលបាក់ដី... ជាពិសេសការផ្តល់មូលនិធិជាមួយនឹងអត្រាការប្រាក់អនុគ្រោះសម្រាប់គម្រោងធំៗដែលមានលក្ខណៈបង្វែរស្ថានការណ៍និងផ្លាស់ប្តូរស្ថានភាព។
រីឯខ្លួនវិញ ប្រធាន ADB លោក Masatsugu Asakawa បានឲ្យដឹងថា ADB ត្រៀមខ្លួនជាស្រេចដើម្បីជួយឧបត្ថម្ភវៀតណាមក្នុងការសម្រេចបាននូវការបំភាយឧស្ម័នសូន្យនៅឆ្នាំ ២០៥០។ ជាពិសេស ADB និងរូបលោកប្រធាន ADB ផ្ទាល់ បន្តរួមដំណើរជាមួយវៀតណាម ចែករំលែកបទពិសោធន៍ និងគាំទ្រវៀតណាមក្នុងការប្រឹក្សាគោលនយោបាយ ជាពិសេសម៉ាក្រូ គោលនយោបាយរូបិយវត្ថុ និងសារពើពន្ធ ធានាសមតុល្យសំខាន់ៗ ការគ្រប់គ្រងអតិផរណា ជំរុញកំណើន គាំទ្រវៀតណាមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ច ឌីជីថល សេដ្ឋកិច្ចវិលជុំ; ជួយសហគ្រាស វៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក៕