អញ្ជើញជូនពរឆ្នាំថ្មីដល់កម្មាភិបាល បុគ្គលិកនិងនិយោជិតក្នុងវិស័យធនាគារទាំងអស់ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញបានលើកឡើងអំពីតួនាទីសំខាន់របស់ធនាគាររដ្ឋ និងប្រព័ន្ធធនាគារសម្រាប់វិស័យសេដ្ឋកិច្ច ជាពិសេស ក្នុងដំណាក់កាលខាងមុខ ខណៈដែលប្រទេសមានគោលដៅអភិវឌ្ឍន៍ខ្លាំង។ លោកនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញនូវភារកិច្ចចំនួន ៨ ដែលវិស័យធនាគារត្រូវអនុវត្ត ក្នុងនោះអាទិភាពកំពូល គឺការលើកកម្ពស់កំណើននិងឧបត្ថម្ភដល់កម្មវិធីសន្តិសុខសង្គម។
“ទីមួយគឺការរួមចំណែកក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា និងការលើកកម្ពស់កំណើន ៨%។ ទីពីរ មានគោលនយោបាយផ្តល់អាទិភាពឥណទានសម្រាប់វិស័យ និងកម្មវិធីដែលយើងផ្តល់អាទិភាពដូចជា៖ លុបបំបាត់ផ្ទះលេចធ្លាយ ផ្ទះបណ្តោះអាសន្ន អភិវឌ្ឍន៍លំនៅដ្ឋានសង្គម ដើម្បីជួយអ្នកដែលមានចំណូលទាបមានលទ្ធភាពមានផ្ទះស្នាក់នៅ”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។
ទាក់ទិននឹងភារកិច្ចផ្សេងៗទៀត លោកនាយករដ្ឋមន្ត្រីបានស្នើដល់វិស័យធនាគារជំរុញឥណទានលើវិស័យប្រើប្រាស់ កំណើន និងការនាំចេញ; ជំរុញភាពជាដៃគូសាធារណៈ និងឯកជនក្នុងការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសនៅក្នុងខេត្តក្រីក្រ; ការគ្រប់គ្រងល្អនៃបំណុលអាក្រក់; បន្តផ្លាស់ប្តូរឌីជីថល់យ៉ាងខ្លាំងក្លា ខណៈពេលដែលការកសាងមូលដ្ឋានទិន្នន័យធនាគារ; ជំរុញទំនាក់ទំនងគោលនយោបាយ; ការកសាងប្រព័ន្ធធនាគារប្រកបដោយសមភាព សំដៅដល់គោលដៅខ្ពស់បំផុតក្នុងការផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន និងអាជីវកម្ម៕