ក្នុងនាមជាមនុស្សម្នាក់ដែលបានផ្សាភ្ជាប់ជាមួយវៀតណាមតាំងពីទសវត្សរ៍ទី ៦០ នៃសតវត្សមុន ហើយបានឃើញផ្ទាល់ភ្នែកនូវឆ្នាំខែដ៏លំបាករបស់វៀត ណាមក្នុងអំឡុងពេលសង្គ្រាមតស៊ូដើម្បីសង្គ្រោះប្រទេសជាតិ និងជំហានអភិវឌ្ឍន៍របស់វៀតណាមក្នុងដំណាក់កាលដំបូងនៃការផ្លាស់ប្តូរថ្មី អ្នកសារព័ត៌មានជើងចាស់ចិនលោក Ling Dequan បានអះអាងថា៖ “ប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញថា បក្សកុម្មុយនិស្តវៀតណាមគឺជាកម្លាំងមានរៀបរៀបរយ និងដឹកនាំចលនារំដោះជាតិ និងឯករាជ្យនៅវៀតណាម។ បើគ្មានការចាប់បដិសន្ធិបក្សកុម្មុយនិស្ត វៀតណាមទេ ក៏គ្មានប្រទេសវៀតណាមពោរពេញទៅដោយភាពរស់រវើក និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សដូចសព្វថ្ងៃដែរ”។
អ្នកសារព័ត៌មានជើងចាស់ចិនលោក Ling Dequan
សមិទ្ធិផលរបស់វៀតណាមបន្ទាប់ពីរយៈពេល ៤០ឆ្នាំធ្វើការផ្លាស់ប្តូរថ្មី ក៏បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះសាស្រ្តាចារ្យ Cheng Hanping នាយកមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនៃសាកលវិទ្យាល័យឧស្សាហកម្ម Zhejiang។
សាស្រ្តាចារ្យ Cheng Hanping នាយកមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនៃសាកលវិទ្យាល័យឧស្សាហកម្ម Zhejiang
តាមលោករូបនេះ សមិទ្ធិផលទាំងនេះត្រូវបានឆ្លុះបញ្ចាំងក្នុងទិដ្ឋភាពជាច្រើន នៅពេលដែលកម្លាំងគ្រប់ជ្រុងជ្រោយរបស់ជាតិត្រូវបានពង្រឹងឥតឈប់ឈរ បង្កើតមូលដ្ឋានគ្រឹះសម្រាប់វៀតណាមក្លាយជាមហាអំណាចលំដាប់មធ្យមក្នុងពិភពលោក ស្របពេលដែលឥទ្ធិពលអន្តរជាតិរបស់វៀតណាមកំពុងកើនឡើង ការរីកចម្រើនដោយសារការលើកកម្ពស់កម្រិតអភិវឌ្ឍន៍សេដ្ឋកិច្ច និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ៕