• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងភរិយាបានមកដល់អាកាសយានដ្ឋាន Changi ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសិង្ហបុរីចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកុម្ភៈ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងភរិយាអញ្ជើញមកដល់ប្រទេសសិង្ហបុរី (រូបថត៖ TTXVN)

អញ្ជើញទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី និងភរិយា មានតំណាងរដ្ឋាភិបាលសិង្ហបុរី; ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម Jaya Ratnam; អគ្គនាយកដ្ឋានពិធីការសិង្ហបុរី; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី Mai Phuoc Dung; កម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម និងអាណិកជនវៀតណាមប្រចាំនៅសិង្ហបុរី។

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី លោកនាយករដ្ឋមន្ត្រី Pham Minh Chinh គ្រោងនឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong; ជួបសម្តែងការគួរសមជាមួយប្រធានាធិបតីសិង្ហបុរី Halimah Yacob; ជួបជាមួយប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin...។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងជួបសំណេះសំណាលជាមួយសហគមន៍វៀតណាមនៅសិង្ហបុរី ដើម្បីស្តាប់មតិយោបល់ ក៏ដូចជាបំណងប្រាថ្នារបស់បងប្អូនជនរួមជាតិនៅទីនេះ។ ជាពិសេស លោក នាយករដ្ឋមន្ត្រីក៏នឹងជួបពិភាក្សាការងារជាមួយធុរកិច្ចសិង្ហបុរីឈានមុខគេ និងចូលរួមវេទិកាធុរកិច្ចវៀតណាម-សិង្ហបុរី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមចូលរួម​​កិច្ចសន្ទនាលើរបាយការណ៍ជាតិស្តីពីការការពារនិងលើកកម្ពស់សិទ្ធិមនុស្ស

វៀតណាមចូលរួម​​កិច្ចសន្ទនាលើរបាយការណ៍ជាតិស្តីពីការការពារនិងលើកកម្ពស់សិទ្ធិមនុស្ស

នាថ្ងៃទី ៧ ខែឧសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Do Hung Viet ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសម័យសន្ទនាអំពីរបាយការណ៍ជាតិរបស់វៀតណាមស្តីពីការការពារ និងលើកកម្ពស់សិទ្ធិមនុស្សក្រោមយន្តការត្រួតពិនិត្យសកលតាមកាលកំណត់ (UPR) វដ្តទី IV របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

Top