• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ចាប់ផ្តើមចូលរួមសប្តាហ៍កំពូលមហាសន្និបាតអ.ស.ប លើកទី៧៨ និងសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក

នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ យន្តហោះពិសេសដឹកនាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងគណៈប្រតិភូវៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ San Francisco រដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋ អាមេរិក ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូលលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដោយរួមផ្សំជាមួយសកម្មភាពទ្វេភាគីជាច្រើននៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែកញ្ញា។
អាណិកជនវៀតណាមនៅទីក្រុង San Francisco សហរដ្ឋអាមេរិកទទួលស្វាគមន៍នាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម (រូបថត៖ VGP/Nhat Bac)

តាមគម្រោង ក្នុងក្របខ័ណ្ឌនៃកម្មវិធីចូលរួមសប្តាហ៍កំពូល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ; ចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីបញ្ហាសកលលោក ដូចជាការប្រែប្រួលអាកាសធាតុ ការឆ្លើយតបនឹងជំងឺរាតត្បាត...។ ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក៏នឹងអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ; ជួបពិភាក្សាជាមួយប្រធានសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិមួយចំនួនទៀត។

ក្នុងកម្មវិធីសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងមានជំនួបជាមួយអនុប្រធានាធិបតីអាមេរិក ថ្នាក់ដឹកនាំសភាអាមេរិក ទីប្រឹក្សាសន្តិសុខជាតិ និងសមាជិកមួយចំនួននៃគណៈរដ្ឋមន្ត្រីរដ្ឋាភិបាលអាមេរិក។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងជួបជាមួយសហគមន៍វៀតណាម និងកម្មាភិបាលវៀតណាមដែលកំពុងធ្វើការនៅអង្គការនានានៃអ.ស.ប;  ទៅទស្សនាសកលវិទ្យាល័យ និងអាជីវកម្មនាំមុខគេមួយចំនួនរបស់សហរដ្ឋអាមេរិក ទស្សនាផ្សារហ៊ុន NASDAQ និងចូលរួមសន្និសីទផ្សព្វផ្សាយពាណិជ្ជកម្ម និងវិនិយោគវៀតណាម-អាមេរិក ព្រមទាំងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាចងសម្ព័ន្ធភាពរវាង រវាងទីក្រុងហូជីមិញ និងទីក្រុងញូវយ៉ក ...។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh មានសារៈសំខាន់ នាំមកសារដ៏ធំធេងរបស់បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមទៅកាន់សហរដ្ឋ អាមេរិក និងមិត្តអន្តរជាតិអំពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងសមាហរណកម្មវៀតណាម ចូលរួមយ៉ាងសកម្ម   និងមានប្រសិទ្ធភាពជាមួយបណ្តាដំណើរការអន្តរជាតិ រួមចំណែកយ៉ាងសំខាន់ដល់ទំនាក់ទំនងវៀតណាម - អង្គការសហប្រជាជាតិ និងវៀតណាម - សហរដ្ឋអាមេរិក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top