ព័ត៌មាន
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបជាមួយប្រធានរដ្ឋសភា ព្រះរាជាណាចក្រកម្ពុជាសម្តេចហេង សំរិន
ទិដ្ឋភាពជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc
ជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន
នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហេង សំរិន ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការ នៅវៀតណាម ចូលរួមរាល់សកម្មភាពរំលឹកខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា និងចូលរួមសន្និសីទប្រធានរណសិរ្សមាតុភូមិប្រទេសទាំងបី វៀតណាម-កម្ពុជា-ឡាវ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧។
នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានលើកច្បាស់ថា រយៈពេល ៥០ឆ្នាំកន្លងទៅជារយៈពេល ពិសេសនៃទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពេលវេលា ដែលប្រជាជននៃប្រទេសទាំងពីរ សាមគ្គី ត្រៀមជាស្រេចបូជាទាំងជីវិត សម្រាប់គ្នាទៅវិញទៅមក។ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា នេះជាទ្រព្យសម្បត្តិថ្លៃថ្លាមិនអាចកាត់ថ្លៃ បានរបស់ប្រទេសជាតិទាំងពីរ វៀតណាម-កម្ពុជា តាមនោះជំនាន់វ័យក្មេងត្រូវមានភារកិច្ចរក្សា និងពូនជ្រំឲ្យទំនាក់ទំនងនេះកាន់តែរឹងមាំនាពេលខាងមុខ។
រីឯប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិនវិញ បានសម្តែងនូវមោទ ភាពដែលឃើញថា រយៈពេល៥០ឆ្នាំកន្លងទៅនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការវិវឌ្ឍន៍យ៉ាងល្អប្រសើរ នាំមកភាពសម្បូររុងរឿងសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ និងរួមចំណែកទៅក្នុងសន្តិភាព ស្ថិរភាពក្នុងតំបន់និងលើពិភពលោក។ សម្តេច ហេង សំរិនបានអះអាងថា កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជួយឧបត្ថម្ភដ៍ថ្លៃថ្លា របស់បក្សកុម្មុយនិស្តវៀតណាម និងប្រជាជនវៀតណាម សម្រាប់ប្រជាជនកម្ពុជា ក្នុងការតស៊ូរំដោះប្រទេសជាតិ និងក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។
ក៏នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Hoang Trung Hai បានអញ្ជើញទទួលជួប ជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេចហេង សំរិន ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម