ព័ត៌មាន
នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរីលោក Lee Hsien Loong និងលោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម
នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរីលោក Lee Hsien Loong និងលោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម (រូបថត៖TTXVN)
នាថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី លោក Lee Hsien Loong និងលោកជំទាវបានចាប់ផ្ដើម អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅវៀតណាម តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc ។ ដំណើរទស្សនកិច្ចនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី២១ ដល់ ២៤ ខែមិនា។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច លើកនេះ ភាគីទាំងពីរនឹងពិភាក្សាអំពីទិសដៅយុទ្ធសាស្រ្ត វិធានការជាក់ស្ដែង ដើម្បីធ្វើឲ្យមានភាពស៊ីជម្រៅថែមទៀត ចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្រ្តក្នុងរយៈពេលខាងមុខនេះ សមស្របនឹងបម្រែបម្រួលយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះនៃបដិវត្តន៍ឧស្សាហកម្មលើកទី ៤ និងជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព វិបុលភាព ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពី ចំពោះវេទិកាពហុភាគី។
តាម VOV5 - វិទ្យុសំឡេងវៀតណាម