ព័ត៌មាន
នាយករដ្ឋមន្ត្រីទីម័រឡេស្តេ នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី៣
ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសមួយនៅថ្ងៃទី៣ ខែមិថុនា ដែលបានឱ្យដឹងថា នាយករដ្ឋមន្ត្រី Kay Rala Xanana Gusmão នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី៣។ ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមិថុនា តប់តាមការអញ្ជើញរបស់លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕




