• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុវត្តប្រកប​ដោយ​ប្រសិទ្ធិភាពនូវ​អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម និងហ្វីលីពីន

នារសៀលថ្ងៃទី៣ ខែមិថុនា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស​វៀតណាម បានទទួលជួបជាមួយនាយឧត្តមសេនីយ៍ Romeo Brawner Junior ប្រធានសេនាធិការនៃកងកម្លាំងប្រដាប់អាវុធហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

នាយឧត្តមសេនីយ៍ ង្វៀន តានគឿង និងនាយឧត្តមសេនីយ៍ Romeo Brawner Junior ត្រួត​ពលកងកិត្តិយសនៃកងទ័ពប្រជាជន​វៀតណាម​។ រូបថត៖ baoquocte.vn

នៅក្នុង​ជំនួប​នេះ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងកាន់តែទូលំទូលាយរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យនយោបាយនិងការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី។

រីឯខ្លួន​វិញ នាយឧត្តមសេនីយ៍ Romeo Brawner Junior បានជម្រាបជូននាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង អំពីលទ្ធផលនៃកិច្ចសន្ទនារបស់លោកជាមួយនាយឧត្តមសេនីយ៍ ង្វៀន តានគឿង ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស​។ ​នាយឧត្តមសេនីយ៍ Romeo Brawner Junior បានសង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ គឺជាមូលដ្ឋានសម្រាប់ពង្រឹងទំនាក់ទំនង​ក្នុងវិស័យនេះ។
នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង និងនាយឧត្តមសេនីយ៍ Romeo Brawner Junior​។ រូបថត៖ baochinhphu

ដោយផ្អែកលើលទ្ធផលនៃកិច្ច​សន្ទនា នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ទូលំទូលាយ ប្រកបដោយប្រសិទ្ធភាពនូវការយល់ដឹង​រួម​គ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្រសួងការពារជាតិនៃប្រទេសទាំងពីរ លើកិច្ចសហប្រតិបត្តិការយោធា និងការពារជាតិ ព្រមទាំងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិដែលបានចុះហត្ថលេខានា​ពេល​ថ្មីៗនេះ ដោយបញ្ជាក់ថា ក្រសួងការពារប្រទេសវៀតណាមជានិច្ច​កាលបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់កងទ័ពនៃប្រទេស​ទាំងពីរ ដើម្បីបន្ត​បង្កើនកិច្ចសហប្រតិបត្តិការ៕​

តាម vovworld.vn/km

នាយករដ្ឋមន្ត្រីឡាវ និងនាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញ​បំពេញទស្សនកិច្ច​ជា​ផ្លូវការនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន

នាយករដ្ឋមន្ត្រីឡាវ និងនាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញ​បំពេញទស្សនកិច្ច​ជា​ផ្លូវការនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន

នាយករដ្ឋមន្ត្រីឡាវ និងនាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញ​បំពេញទស្សនកិច្ច​ជា​ផ្លូវការនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន

Top