ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាម លោកស្រីនាយករដ្ឋមន្ត្រី Paetongtarn Shinawatra បានចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន ហូជីមិញ; ទៅដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅទីក្រុង ហាណូយ។ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានទទួលជួប និងប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានជួបសវនាការជាមួយនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលបដិសណ្ឋារកិច្ច ជួបពិភាក្សាការងារ; ធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៤ នៃគណៈរដ្ឋមន្ត្រីចម្រុះ វៀតណាម-ថៃ; ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិ ការចំនួន៨។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានធ្វើជាសហប្រធាននៃវេទិកាធុរកិច្ចវៀត ណាម-ថៃផងដែរ។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានអនុម័តលើ សេចក្តីថ្លែងការណ៍រួម អំពីការលើកកំពស់ជាផ្លូវការនូវទំនាក់ទំនងវៀតណាម-ថៃ ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”៕