នាយករដ្ឋមន្ត្រីបានកោតសរសើរក្រសួងមហាផ្ទៃ និងក្រសួងផ្សេងទៀត ដែលបានអនុវត្តន៍ការងារយ៉ាងសកម្ម ចាប់តាំងពីសម័យប្រជុំលើកដំបូងមក។ មកទល់នឹងពេលនេះ ក្រសួង ស្ថាប័ន និងស្ថាប័នក្រោមឱវាទរបស់រដ្ឋាភិបាល បានបញ្ចប់ជាស្ថាពរនូវការរៀបចំក្បាលម៉ាស៊ីនរួចហើយ។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការងារបង្រួមក្បាលម៉ាស៊ីនត្រូវមានមនោគមវិជ្ជាច្បាស់លាស់ ការប្តេជ្ញាចិត្តខ្ពស់ ត្រូវធ្វើសកម្មភាពយ៉ាងប្តូរផ្តាច់និងប្រកបដោយប្រសិទ្ធភាព ហើយដាក់ផលប្រយោជន៍ជាតិជាចម្បងបង្អស់ សមស្របនឹងលក្ខខណ្ឌរបស់វៀតណាម ហើយសិក្សាពីបទពិសោធន៍អន្តរជាតិដោយមានការជ្រើសរើស។ ជាពិសេស លោកនាយករដ្ឋមន្ត្រីបានស្នើរថា ក្នុងដំណើរការរៀបចំក្បាលម៉ាស៊ីន មិនអនុញ្ញាតឱ្យមានការកេងចំណេញ ឬផលប្រយោជន៍ផ្ទាល់ខ្លួន និងត្រូវលុបបំបាត់យន្តការសុំនិងផ្តល់។ បណ្តាក្រសួងនិងផ្នែក ផ្តោតលើការរៀបចំក្បាលម៉ាស៊ីនតាមមុខងារ និងបន្តសុក្រិតគម្រោងនេះ៕