នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ឹង បានអញ្ជើញដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោង១២៖៣០នាទីរសៀលថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ ដែលជាចំណែកដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា និងវៀតណាម។ ដំណើរទស្សនកិច្ចរបស់លោក ឡេ មិញ ហ៊ឹង នៅកម្ពុជានាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ពិធីទទួលស្វាគមន៍ជូនចំពោះនាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ភ្នំពេញ។ រូបថត៖ VNA
តំណាងខាងវៀតណាមទទួលស្វាគមន៍នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង នៅអាកាសយានដ្ឋានតេជោ ភ្នំពេញ។ រូបថត៖ VNA








