ព័ត៌មាន

នាយករដ្ឋមន្ត្រី លោកឡេ មិញ ហ៊ឹង ចាប់ផ្តើមដំណើរទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ឹង បានអញ្ជើញដល់ប្រទេស​កម្ពុជា​​ហើយនៅវេលាម៉ោង១២៖៣០នាទី រសៀលថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦នេះ។

 

នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ឹង បានអញ្ជើញដល់ប្រទេស​កម្ពុជា​​ហើយ នៅវេលាម៉ោង១២៖៣០នាទីរសៀលថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីបំពេញ​ទស្ស​នកិច្ចរយៈពេលពីរថ្ងៃ ដែលជាចំណែកដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការកម្ពុជា និង​វៀតណាម​។ ដំណើរទស្សនកិច្ចរបស់លោក ឡេ មិញ ហ៊ឹង នៅកម្ពុជានាពេលនេះ ធ្វើឡើងតប​តាម​ការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ពិធីទទួលស្វាគមន៍ជូនចំពោះនាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ភ្នំពេញ។ រូបថត៖ VNA

   នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង បាន​មកដល់រាជធានីភ្នំពេញ ចាប់ផ្តើម​ដំណើរទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ VNA 
   តំណាងខាងកម្ពុជាទទួលស្វាគមន៍នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង នៅអាកាសយានដ្ឋានតេជោ ភ្នំពេញ។ រូបថត៖ VNA
 តំណាងខាងវៀតណាមទទួលស្វាគមន៍នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង នៅអាកាសយានដ្ឋានតេជោ ភ្នំពេញ។ រូបថត៖ VNA

 


top