• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោកហ្វាម មីញ ជីញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីអេហ្ស៊ីប Mostafa Madbouly

នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌចូលរួមកិច្ចប្រជុំគំនិតផ្តួចផ្តើមវិនិយោគនាពេលអនាគតលើកទី ៨ (FII8) នៅរដ្ឋធានី Riyadh និងទៅបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នាយករដ្ឋមន្ត្រីលោក ហ្វាម មីញ ជីញ បានអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រី អេហ្ស៊ីប Mostafa Madbouly។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញការស្រាវជ្រាវ និងពិចារណាលើកិច្ចព្រមព្រៀង និងការរៀបចំដើម្បីបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ (រូបថត៖ VOV)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងឋានៈរបស់អេហ្ស៊ីបក្នុងតំបន់និងវេទិកាពហុភាគី។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសទាំងពីរជំរុញការអភិវឌ្ឍទំនាក់ទំនងលើគ្រប់វិស័យយ៉ាងសកម្ម សំដៅលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីលោក Mostafa Madbouly ចង់ជំរុញទំនាក់ទំនងជាមួយវៀតណាម ព្រមទាំងអះអាងថា អាជីវកម្មវៀតណាមដែលកំពុងធ្វើអាជីវកម្ម និងវិនិយោគនៅអេហ្ស៊ីបនឹងទទួលបានផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសអេហ្ស៊ីប និងបណ្តាប្រទេសអារ៉ាប់។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញការស្រាវជ្រាវ និងពិចារណាលើកិច្ចព្រមព្រៀង និងការរៀបចំដើម្បីបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពបន្តគាំទ្រ និងសម្របសម្រួលគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ដោយដើរតួជាស្ពានសម្រាប់គ្នាទៅវិញទៅមកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងបណ្តាប្រទេសអារ៉ាប់ ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់ទាំងពីរ៕ 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

មហាសន្និបាតលើកទី ១៤ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ ទិវាបុណ្យដ៏អស្ចារ្យរបស់យុវជនទូទាំងប្រទេសបានចាប់ផ្តើមជាផ្លូវការ

មហាសន្និបាតលើកទី ១៤ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ ទិវាបុណ្យដ៏អស្ចារ្យរបស់យុវជនទូទាំងប្រទេសបានចាប់ផ្តើមជាផ្លូវការ

នាព្រឹកថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងហាណូយ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ អាណត្តិ ២០២៦-២០៣១ បានបើកសម័យធ្វើការដំបូង ដោយមានការចូលរួមពីប្រតិភូឆ្នើមជិត ៨០០ នាក់ ដែលតំណាងឱ្យសមាជិកជាង ៥,១ លាននាក់ និងយុវជនជិត ២២ លាននាក់ទូទាំងប្រទេស។ មហាន្និបាតគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់សម្ព័ន្ធយុវជន និងជាទិវាបុណ្យដ៏អស្ចារ្យសម្រាប់យុវជនទូទាំងប្រទេស។

Top