ព័ត៌មាន
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ «ដើម្បីសម្រេចបានកំណើនពីរខ្ទង់ ត្រូវផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងបង្កើតគំរូកំណើនថ្មី»
បើកសន្និសីទ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានគូសបញ្ជាក់ពីសមិទ្ធផលនិងលទ្ធផលសំខាន់ៗ ដែលវៀតណាមសម្រេចបាន និងលេចធ្លោលើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រីបានលើកច្បាស់ថា៖ "នៅឆ្នាំ ២០២៥ យើងសម្រេចបានអត្រាកំណើន ៨,០២% ស្ថិតក្នុងក្រុមប្រទេសមានកំណើនខ្ពស់នៅក្នុងតំបន់ និងពិភពលោក ទន្ទឹមនឹងនោះ បានរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសេដ្ឋកិច្ចសំខាន់ៗ; ឱនភាពថវិការដ្ឋនិងបំណុលសាធារណៈគឺទាបជាងដែនកំណត់; សុខុមាលភាពសង្គម និងជីវភាពរស់នៅរបស់ប្រជាជនត្រូវបានធានា; ការពារជាតិនិងសន្តិសុខត្រូវបានពង្រឹងនិងពង្រីក; កិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិត្រូវបានជំរុញខ្លាំង; ហើយកិត្យានុភាពនិងខានៈរបស់ប្រទេសជាតិត្រូវបានបង្កើន"។
ដោយមានសុទិដ្ឋិនិយម និងទំនុកចិត្តលើលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០២៥ និងអាណត្តិ ២០២១-២០២៥ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបានកំណើនពីរខ្ទង់ចាប់ពីឆ្នាំ ២០២៦ តទៅ វៀតណាមត្រូវផ្តោតលើការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងបង្កើតគំរូកំណើនថ្មីដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។







