• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបើកឱកាសយ៉ាងទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការលើការផ្ទេរបច្ចេកវិទ្យានិងនវានុវត្តន៍

នារសៀលថ្ងៃទី ៨ ខែមករា នៅទីក្រុងហាណូយ មជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) បានសម្របសម្រួលជាមួយសម្ព័ន្ធក្រុមហ៊ុន Dassault Systèmes (បារាំង) ដើម្បីរៀបចំពិធីបើកមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) និងមជ្ឈមណ្ឌលឧត្តមភាព (COE) អំពីបញ្ញាសិប្បនិម្មិត (AI) និងឌីជីថលភ្លោះ (Digital Twin); និងសិក្ខាសាលា "សេចក្តីសម្រេចលេខ ៥៧៖ ពីវេទិកាឌីជីថលភ្លោះទៅកាន់ការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាយុទ្ធសាស្ត្រ"។

ឧបនាយករដ្ឋមន្ត្រី លោក ង្វៀន ជីយ៊ុង ថ្លែងសុន្ទរកថានៅក្នុងពិធី។ រូបថត៖ ឡេដុង - VNA
 

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ ឧបនាយករដ្ឋមន្ត្រី លោក ង្វៀន ជីយ៊ុង អនុប្រធានគណៈកម្មាធិការដឹកនាំរបស់រដ្ឋាភិបាលអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះបង្ហាញពីទំនុកចិត្តកាន់តែខ្លាំងឡើងរបស់ដៃគូបារាំងនិងអឺរ៉ុបលើបរិយាកាសវិនិយោគ និងអាជីវកម្ម ក៏ដូចជាចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែងរបស់វៀតណាម នៅក្នុងវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រ។ ដើម្បីធានាថា មជ្ឈមណ្ឌលទាំងនេះដំណើរការប្រកបដោយប្រសិទ្ធភាព ឧបនាយករដ្ឋមន្ត្រីលោក ង្វៀន ជី យ៊ុង បានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុន Dassault Système  ខិតខំឱ្យមានវិស្វករដែលមានគុណភាពខ្ពស់ចំនួន ១.០០០ នាក់ ធ្វើការនៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ក្រុមហ៊ុននៅវៀតណាម នៅឆ្នាំ ២០៣០។

ជាពិសេស លោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា ក្រុមហ៊ុននឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងស្រុក ដើម្បីផ្ទេរបច្ចេកវិទ្យា។   លោកឧបនាយករដ្ឋមន្ត្រីបានសន្យាថា រដ្ឋាភិបាលវៀតណាមនឹងបន្តកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម ដោយតែងតែរួមដំណើរនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេស ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ចីរភាព និងយូរអង្វែង។

ទិដ្ឋភាពទូទៅនៃសិក្ខាសាលា "សេចក្តីសម្រេចលេខ ៥៧៖ ពីវេទិកាឌីជីថលភ្លោះទៅកាន់ការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាយុទ្ធសាស្ត្រ"។ រូបថត៖ VOV

ពីសំណាក់ក្រុមហ៊ុន Dassault Systèmes លោក Samson Khaou អនុប្រធានប្រតិបត្តិទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា ព្រឹត្តិការណ៍ទាំងនេះត្រូវបានបង្កើតឡើងដោយផ្អែកលើការចូលរួមជាង ២០ ឆ្នាំរបស់ Dassault Systèmes ជាមួយអាជីវកម្ម  និងមជ្ឈដ្ឋានអ្នកសិក្សាវៀតណាម ដែលពង្រឹងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុនចំពោះការផ្លាស់ប្តូរឌីជីថល និងឧស្សាហកម្មរបស់វៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

នាថ្ងៃទី ៨ ខែមករា មេដឹកនាំនៃប្រទេសនានានិងអង្គការពហុភាគីជុំវិញពិភពលោកបានចេញប្រតិកម្មចំពោះការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការ ទីភ្នាក់ងារ និងគណៈកម្មាធិការអន្តរជាតិចំនួន ៦៦ ក្នុងនោះមានអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)។

Top