ព័ត៌មាន
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានស្នើឱ្យសារជីវកម្ម HuaDian វិនិយោគ និងរួមចំណែកធានាសន្តិសុខថាមពលនៅវៀតណាម
ក្នុងពិធីទទួលនោះ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានអះអាងថា វៀតណាមស្វាគមន៍សហគ្រាសបរទេស និងចិន ពង្រីកការវិនិយោគ និងធ្វើអាជិវកម្មនៅវៀតណាម ជាពិសេសលើវិស័យដែលសមស្របនឹងតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព សមតាមប្រៀបខ្លាំងរបស់ចិន និងនាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងពីរ រួមទាំងវិស័យថាមពលផងដែរ។ នាយករដ្ឋមន្ត្រីបានស្នើឱ្យសារជីវកម្ម HuaDian វិនិយោគនិងរួមចំណែកធានាសន្តិសុខថាមពលសម្រាប់វៀតណាម រួមទាំងជួយសារជីវកម្មអគ្គិសនីវៀតណាមក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកទេសនៃឧស្សាហកម្មអគ្គិសនី ធានាសន្តិសុខថាមពលស្អាត បំពេញតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិនាពេលខាងមុខ។
នាយករដ្ឋមន្ត្រីក៏បានស្វាគមន៍ចំពោះសារជីវកម្មដែលបានបន្តវិនិយោគលើគម្រោងថាមពលបៃតងបន្ថែមទៀត ដូចជាថាមពលវាយោអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ អ៊ីដ្រូសែន ការស្តុកទុកថាមពល និងថាមពលវារីអគ្គិសនីនៅវៀតណាម ដោយវិនិយោគលើការអភិវឌ្ឍន៍ផលិតកម្ម អាជីវកម្ម និងការស្រាវជ្រាវអភិវឌ្ឍន៍៕