• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ៖ ការរៀបចំអង្គភាពសេវាសាធារណៈឡើងវិញត្រូវច្បាមជាប់តាមតម្រូវការជាក់ស្តែង

នាយប់ថ្ងៃទី៦ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំរបស់រដ្ឋាភិបាល ស្តីពីការបូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨ ស្តីពីការរៀបចំឡើងវិញអង្គភាពសេវាសាធារណៈចំណុះក្រសួង ស្ថាប័ននិងមូលដ្ឋាន។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំស្តីពីការរៀបចំឡើងវិញនូវអង្គភាពសេវាសាធារណៈក្រោមក្រសួង សាខា និងមូលដ្ឋាន (រូបថត៖ VNA)

អញ្ជើញសន្និដ្ឋានកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គោលដៅនៃសេចក្តីសម្រេចចិត្តគឺធ្វើឲ្យក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយមានភាពរលូន ដំណើរការប្រកបដោយប្រសិទ្ធភាព ពង្រឹងលក្ខណៈស្វ័យភាព លើកកំពស់គុណភាពការងារ បង្កើនគុណភាពសេវាសាធារណៈបម្រើប្រជាពលរដ្ឋនិងធុរកិច្ច កាត់បន្ថយការចំណាយថវិការដ្ឋ ហើយទន្ទឹមនឹងនោះ បង្កើនកម្រិតទទួលផល និងការចូលរួមរបស់ប្រជាជន។ លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួងមហាផ្ទៃ ណែនាំក្រសួង ស្ថាប័ននិងមូលដ្ឋាន បន្តរៀបចំឡើងវិញនូវអង្គភាពសេវាសាធារណៈ សហគ្រាសរដ្ឋ អង្គភាពនានាក្នុងប្រព័ន្ធនយោបាយ។ ក្នុងនោះ ចំពោះវិស័យមួយចំនួនដូចជា៖ សុខាភិបាល អប់រំ ត្រូវស្រាវជ្រាវផ្អែកលើស្ថានភាពជាក់ស្តែង ស្នើដំណោះស្រាយធានាសមហេតុផល ដោយមានគោលដៅបម្រើប្រជាជនល្អបំផុត រួមចំណែកលើកកំពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន ...។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានសង្កត់ធ្ងន់ថា៖ “ឈរលើស្មារតីគឺថា ជីវភាពរស់នៅរបស់មនុស្សត្រូវតែប្រសើរឡើងក្នុងនោះមានការពិនិត្យសុខភាពនិងការព្យាបាលក៏ដូចជាសិទ្ធិក្នុងការសិក្សា។ យោងទៅលើស្ថានភាពជាក់ស្តែង ពោលគឺ ត្រូវតែចេញពីការពិត ដើម្បីបម្រើប្រជាជនល្អបំផុត ក្នុងការពិនិត្យ និងព្យាបាល។ ចាំបាច់ត្រូវធ្វើវិមជ្ឈការដល់មូលដ្ឋានដោយផ្អែកលើលក្ខខណ្ឌជាក់ស្តែង។ គោលដៅគឺដើម្បីធានាបាននូវការពិនិត្យ និងព្យាបាលជំងឺងាយស្រួលបំផុតសម្រាប់ប្រជាជន ធានាថា សិស្សត្រូវបានទៅសាលារៀនបាន”៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top