• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញចុះពិនិត្យការងារឆ្លើយតបទឹកជំនន់នៅតំបន់មាត់ទន្លេហាណូយ

នាយប់ថ្ងៃទី ៩ ខែតុលា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញបានអញ្ជើញចុះត្រួតពិនិត្យការងារឆ្លើយតបទឹកជំនន់នៅឃុំ Trung Gia និង Da Phuc ក្នុងទីក្រុងហាណូយ ជាកន្លែងកំពុងរងការជន់លិចយ៉ាងខ្លាំងដោយសារតែទឹកជំនន់នៅតាមដងទន្លេកំពុងកើនឡើង។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញចុះពិនិត្យការងារឆ្លើយតបទឹកជំនន់នៅតំបន់មាត់ទន្លេហាណូយ។ រូបថត៖ Lai Hoa/VOV

អញ្ជើញចុះពិនិត្យនៅទីតាំងជាក់ស្តែង នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានសង្កត់ធ្ងន់ថា ទាំងនេះគឺជាតំបន់ងាយរងគ្រោះ ដោយស្នើឱ្យទីក្រុងហាណូយ សម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធតាមដានបម្រែបម្រួលទឹកជំនន់ឱ្យបានដិតដល់ ដើម្បីមានផែនការឆ្លើយតបសមស្រប រួមទាំងគិតគូរអំពីករណីដ៏អាក្រក់បំផុត ដើម្បីជម្លៀសប្រជាជនចំនួន ៣ម៉ឺន នាក់ទៅកាន់ទីទួលសុវត្ថិភាព។

លើកទឹកចិត្តដល់កងកម្លាំងកំពុងបំពេញភារកិច្ចការពារទំនប់ទឹក នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងអំណរគុណចំពោះកម្មាភិបាលនិងយុទ្ធជន ដែលបានបំពេញការងារពេញមួយយប់ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត និងបន្ទាន់បំផុត។ មកទល់ពេលនេះ ប្រឡាយនៅភូមិ An Lac និងភូមិ Phong My ត្រូវបានចាក់ដីឡើងកម្ពស់ប្រហែល ១ម៉ែត្រ ការពារមិនអោយទឹកជន់លិចចូលតំបន់លំនៅដ្ឋានខាងក្នុង។

អញ្ជើញសួរសុខទុក្ខ និងលើកទឹកចិត្តប្រជាពលរដ្ឋ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា បងប្អូនប្រជាជននឹងរួបរួមគ្នា គាំទ្រគ្នាទៅវិញទៅមក និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរយ៉ាងម៉ឺងម៉ាត់។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើដល់ទីក្រុងហាណូយ និងស្ថាប័នពាក់ព័ន្ធ សិក្សាពីដំណោះស្រាយរយៈពេលវែង និងជាមូលដ្ឋានសម្រាប់ទំនប់ទឹក ព្រោះពេលនេះកម្ពស់ទឹកទន្លេបានលើសកម្រិតទឹកជំនន់ជាប្រវត្តិសាស្ត្រ៕ 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

មហាសន្និបាតលើកទី ១៤ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ ទិវាបុណ្យដ៏អស្ចារ្យរបស់យុវជនទូទាំងប្រទេសបានចាប់ផ្តើមជាផ្លូវការ

មហាសន្និបាតលើកទី ១៤ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ ទិវាបុណ្យដ៏អស្ចារ្យរបស់យុវជនទូទាំងប្រទេសបានចាប់ផ្តើមជាផ្លូវការ

នាព្រឹកថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងហាណូយ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ អាណត្តិ ២០២៦-២០៣១ បានបើកសម័យធ្វើការដំបូង ដោយមានការចូលរួមពីប្រតិភូឆ្នើមជិត ៨០០ នាក់ ដែលតំណាងឱ្យសមាជិកជាង ៥,១ លាននាក់ និងយុវជនជិត ២២ លាននាក់ទូទាំងប្រទេស។ មហាន្និបាតគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់សម្ព័ន្ធយុវជន និងជាទិវាបុណ្យដ៏អស្ចារ្យសម្រាប់យុវជនទូទាំងប្រទេស។

Top