ព័ត៌មាន
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ ផ្ទះនីមួយៗគឺជា “អំណោយ” “សេចក្តីស្រឡាញ់រាប់អាន” “ដំបូលផ្ទះកក់ក្តៅ” ពោរពេញដោយអត្ថន័យ
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) តភ្ជាប់តាមប្រព័ន្ធអ៊ីនធឺណែតជាមួយខេត្តនិងទីក្រុងចំណុះមជ្ឈិមទាំង ៦៣ ទូទាំងប្រទេស។
អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ បានវាយតម្លៃខ្ពស់ចំពោះការដែល រហូតមកដល់ពេលនេះ ទូទាំងប្រទេសបានលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម ជិត ២០៩.០០០ខ្នង សម្រេចបានប្រមាណ ៧៧% នៃតម្រូវការសរុប។ ខេត្តក្រុង ចំនួន១៥បានបង្ហើយការលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុធទ្រោម។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ផ្ទះនីមួយៗជា “អំណោយ” នៃ “សេចក្តីក្តីស្រឡាញ់រាប់អាន” “ដំបូលផ្ទះកក់ក្តៅ” ពោរពេញដោយអត្ថន័យ បង្ហាញពីការទទួលខុសត្រូវ សេចក្តីស្រឡាញ់រាប់អាន ការចែករំលែករបស់សហគមន៍ទាំងមូល។
ដោយសង្កត់ធ្ងន់លើតម្រូវការមិនឲ្យជនណាម្នាក់រស់នៅបណ្តោះអាសន្ន ឬផ្ទះទ្រុឌទ្រោមនោះ លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យខិតខំបង្ហើយជាមូលដ្ឋាន ដើម្បីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមទូទាំងប្រទេស ឱ្យបានមុនថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ចាប់ពីពេលនេះរហូតដល់ថ្ងៃទី៣១ ខែតុលា នៅតែមានផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម ចំនួន៦.១៨០០ខ្នង ដូច្នេះចាំបាច់ត្រូវធ្វើពិពិធកម្មធនធាន ដើម្បីអនុវត្តកម្មវិធីឱ្យបានទូលំទូលាយ; ផ្តល់អាទិភាពលើការបែងចែកធនធានសម្រាប់ផ្គត់ផ្គង់លំនៅដ្ឋានសម្រាប់គ្រួសារយុទ្ធជនពលីមុនថ្ងៃទី ២៧ ខែកក្កដា; សម្រាប់ប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍ មុនថ្ងៃទី ២ ខែកញ្ញា; កៀរគរកម្លាំងទាំងអស់ក្នុងតំបន់ ជាពិសេសកងទ័ព និងនគរបាល៕