ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ ផ្ទះនីមួយៗគឺជា “អំណោយ” “សេចក្តីស្រឡាញ់រាប់អាន” “ដំបូលផ្ទះកក់ក្តៅ” ពោរពេញដោយអត្ថន័យ

នាព្រឹកថ្ងៃទី ១១ ឧសភា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុក ការលុបបំ បាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម ទូទាំងប្រទេស (គណៈកម្មាធិការដឹកនាំ) បានអញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការដឹកនាំលើក ទី៤ ដើម្បីវាយតម្លៃស្ថានភាព និងលទ្ធផលនៃកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម និងភារកិច្ចនាពេលខាងមុខ។
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំ (រូបថត៖ Lai Hoa/VOV)

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) តភ្ជាប់តាមប្រព័ន្ធអ៊ីនធឺណែតជាមួយខេត្តនិងទីក្រុងចំណុះមជ្ឈិមទាំង ៦៣ ទូទាំងប្រទេស។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ បានវាយតម្លៃខ្ពស់ចំពោះការដែល រហូតមកដល់ពេលនេះ ទូទាំងប្រទេសបានលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម ជិត ២០៩.០០០ខ្នង សម្រេចបានប្រមាណ ៧៧% នៃតម្រូវការសរុប។ ខេត្តក្រុង ចំនួន១៥បានបង្ហើយការលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុធទ្រោម។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ផ្ទះនីមួយៗជា “អំណោយ” នៃ “សេចក្តីក្តីស្រឡាញ់រាប់អាន” “ដំបូលផ្ទះកក់ក្តៅ” ពោរពេញដោយអត្ថន័យ បង្ហាញពីការទទួលខុសត្រូវ សេចក្តីស្រឡាញ់រាប់អាន  ការចែករំលែករបស់សហគមន៍ទាំងមូល។

ដោយសង្កត់ធ្ងន់លើតម្រូវការមិនឲ្យជនណាម្នាក់រស់នៅបណ្តោះអាសន្ន ឬផ្ទះទ្រុឌទ្រោមនោះ លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យខិតខំបង្ហើយជាមូលដ្ឋាន ដើម្បីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមទូទាំងប្រទេស ឱ្យបានមុនថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ចាប់ពីពេលនេះរហូតដល់ថ្ងៃទី៣១ ខែតុលា នៅតែមានផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម ចំនួន៦.១៨០០ខ្នង ដូច្នេះចាំបាច់ត្រូវធ្វើពិពិធកម្មធនធាន ដើម្បីអនុវត្តកម្មវិធីឱ្យបានទូលំទូលាយ; ផ្តល់អាទិភាពលើការបែងចែកធនធានសម្រាប់ផ្គត់ផ្គង់លំនៅដ្ឋានសម្រាប់គ្រួសារយុទ្ធជនពលីមុនថ្ងៃទី ២៧ ខែកក្កដា; សម្រាប់ប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍ មុនថ្ងៃទី ២ ខែកញ្ញា; កៀរគរកម្លាំងទាំងអស់ក្នុងតំបន់ ជាពិសេសកងទ័ព និងនគរបាល៕


top