• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញាជាមួយមូលដ្ឋាន

នាព្រឹកថ្ងៃទី៧ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ជាមួយបណ្តាមូលដ្ឋាន។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញាជាមួយមូលដ្ឋាន (រូបថត៖ VNA)

កិច្ចប្រជុំបានតភ្ជាប់ពីទីស្នាក់ការរដ្ឋាភិបាលទៅកាន់មូលដ្ឋានចំនួន ៦៣ នៅទូទាំងប្រទេស។ ថ្លែង មតិក្នុងពិធីបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានបញ្ជាក់យ៉ាងច្បាស់ថា ស្ថានភាពពិភពលោកបន្តមានការប្រែប្រួលក្នុងលក្ខណៈស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ខណៈដែលនៅក្នុងប្រទេស នៅមានភាពចំណុចខ្វះខាតនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចដោយមិនទាន់ត្រូវបានដោះស្រាយ ហើយទន្ទឹមនឹងនោះព្យុះទីហ្វុង Yagi បានបណ្តាលឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ភាគខាងជើង។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ និងមូលដ្ឋាន ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមបន្តប្រសើរឡើង កំណើនក្នុងត្រីមាសទីបីឈានដល់ ៧,៤% ដែលជាកម្រិតខ្ពស់បំផុតទីពីរក្នុងរយៈពេល ៥ ឆ្នាំកន្លងមក; ម៉ាក្រូសេដ្ឋកិច្ចមានស្ថេរភាព អតិផរណាត្រូវបានគ្រប់គ្រង តុល្យភាពសំខាន់ៗត្រូវបានធានា; ស្ថានភាពសន្តិសុខ និងការពារជាតិត្រូវបានរក្សា។

ដើម្បីសម្រេចបាននូវគោលដៅកំណើនក្នុងរយៈពេល ៣ ខែចុងក្រោយនៃឆ្នាំនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រីកប្រៀបខ្លាំងដែលសម្រេចបាន និងទាញយកអត្ថប្រយោជន៍ពីឱកាសខាងក្រៅ ជាពិសេសនៅពេលដែលធនាគារធំៗនៅលើពិភពលោកកំពុងបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ។ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖ “យើងត្រូវតែទាញយកប្រយោជន៍ពីទីផ្សារ លើកកម្ពស់កត្តាជំរុញកំណើនទាំងបី ទីផ្សារក្នុងស្រុកត្រូវតែសកម្មជាងមុន ទីផ្សារនាំចេញក៏ត្រូវពង្រីកបន្ថែមទៀត។ ទាក់ទងនឹងការបញ្ចេញដើមទុនវិនិយោគសាធារណៈ យើងក៏ត្រូវតែសកម្មជាងមុនដែរ។ លើសពីនេះ ចាំបាច់ត្រូវជម្នះយ៉ាងសកម្មនូវផលវិបាកនៃព្យុះទីហ្វុង Yagi ដោះស្រាយការលំបាកក្នុងស្ថាប័ន ជាពិសេសក្នុងការកៀរគរធនធានក្នុងចំណោមប្រជាជន សង្គម និងវិស័យឯកជន”។

យោងតាមរបាយការណ៍របស់ក្រសួងផែនការ និងការវិនិយោគ កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ គឺខ្ពស់ជាងសេណារីយ៉ូដែលបានស្នើឡើង ជាមួយនឹងការកើនឡើងជារួម ៦,៨២%៕ 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

មុននេះ ៨០ឆ្នាំ (នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤) នៅតំបន់ព្រៃ Tran Hung Dao ខេត្ត Cao Bang ក្រុមកងទ័ពវៀតណាមឃោសនារំដោះ ជាតិ ដែលជាអង្គភាពដើមនៃកងទ័ពប្រជាជនវៀត ណាម ត្រូវបានចាប់បដិសន្ធិ។

Top