• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដឹកនាំសម័យប្រជុំប្រចាំខែមេសាស្តីពីការបង្កើតច្បាប់

នាព្រឹកថ្ងៃទី១៣ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានដឹកនាំសម័យប្រជុំបង្កើតច្បាប់ ខែមេសាឆ្នាំ២០២៥ ដើម្បីផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន៤ និងសេចក្តីសម្រេចចំនួន ២។
ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ VNA)

ច្បាប់ និងសេចក្តីសម្រេចចិត្តដែលបានពិភាក្សារួមមាន៖ ក្រមព្រហ្មទណ្ឌដែលបានធ្វើវិសោធនកម្ម ច្បាប់ស្តីពីការរៀបចំស្ថាប័នស៊ើបអង្កេតឧក្រិដ្ឋកម្ម ច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការដោះស្រាយការបំពានផ្នែករដ្ឋបាល ច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីសញ្ជាតិ; សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ និងអន្តរជាតិនៅ វៀតណាម; សេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីការសាកល្បងយន្តការ និងគោលនយោបាយពីសេសមួយចំនួនសម្រាប់ការអភិវឌ្ឍលំនៅដ្ឋានសង្គម។ ទាំងនេះគឺជាខ្លឹមសារសំខាន់ និងចាំបាច់បំផុត សំដៅសុក្រិតយន្តការ គោលនយោបាយច្បាប់ និងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ។

ថ្លែងមតិក្នុងសម័យប្រជុំ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា ការកសាង និងសុក្រិតយន្តការ គឺជារបកគំហើញយុទ្ធសាស្ត្រមួយក្នុងចំណោមរបកគំហើញយុទ្ធសាស្ត្រទាំងបី ដែលមានគោលដៅធ្វើឱ្យ ស្ថាប័នមានតម្លាភាព; ស្ថាប័នគឺជាធនធាន និងជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម័យប្រជុំលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែឧសភា នឹងពិចារណា និងអនុម័តសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចំនួនច្រើនបំផុតមិនធ្លាប់មាន ដោយផ្តោតលើការរៀបចំក្បាលម៉ាស៊ីនដឹកនាំនិងបញ្ហាសំខាន់ៗសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការអភិវឌ្ឍប្រទេសជាតិ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះហើយ ក្នុងសម័យប្រជុំនេះ ប្រតិភូត្រូវបន្តផ្តោតការយកចិត្តទុកដាក់ ជំរុញស្មារតីច្នៃប្រឌិត និងការទទួលខុសត្រូវក្នុងដំណើរការផ្លាស់ប្តូរ និងពិភាក្សា; ធានានូវវឌ្ឍនភាព និងគុណភាពនៃសម័យប្រជុំ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាម-អេត្យូពី ជំរុញកិច្ចសន្ទនាសម្រួលដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

វៀតណាម-អេត្យូពី ជំរុញកិច្ចសន្ទនាសម្រួលដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមកិច្ចប្រជុំកំពូលលើកទី ៤ នៃវេទិកាភាពជាដៃគូដើម្បីកំណើនបៃតង និងគោលដៅសកលឆ្នាំ ២០៣០ (P4G) ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ នារសៀលថ្ងៃទី១៥ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed Ali បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ។

Top