• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅម៉ាឡេស៊ី

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ីនិងចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៥ ខែឧសភានេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ និងលោកជំទាវភរិយាបានអញ្ជើញជួបសំណេះសំណាល ជាមួយកម្មាភិ បាល បុគ្គលិកស្ថានទូត និងសហគមន៍ជនវៀត ណាមនៅម៉ាឡេស៊ី។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញនិងលោកជំទាវភរិយាអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាលបុគ្គលិកនៃស្ថានទូត និងសហគមន៍ជនវៀតណាមនៅម៉ាឡេស៊ី (រូបថត៖ Duong Giang/TTXVN)

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអះអាងថា បក្ស រដ្ឋ និងរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ចំពោះ សហគមន៍ជនវៀតណាមនៅឯបរទេសនិយាយរួម និងសហគមន៍ជនវៀត ណាមនៅប្រទេសម៉ាឡេស៊ីនិយាយដោយឡែក ព្រោះសហគមន៍ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីសាច់ឈាម និងជាធនធានដ៏សំខាន់របស់ប្រទេសជាតិ។ គោលនយោបាយរបស់បក្សនិងរដ្ឋ តែងតែគាំទ្រប្រជា ជនឱ្យមានឋានៈស្របច្បាប់រឹងមាំ រក្សាលំនឹងជីវភាពរស់នៅ និងសមាហរណកម្មក្នុងសង្គមមូលដ្ឋាន; ពង្រឹងយ៉ាងរឹងមាំផែនមហាសាមគ្គីជនជាតិទាំងមូល លើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលសម្រាប់បងប្អូន រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកសាងនិងការពារប្រទេសជាតិ។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងជំនួបពិភាក្សា និងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ម៉ាឡេស៊ី លោកនឹងស្នើឱ្យភាគីម៉ាឡេស៊ីបន្ត យកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀត ណាមក្នុងការរស់នៅ សិក្សា និងធ្វើការប្រកបដោយស្ថិរភាព បន្តធ្វើ សមាហរណកម្មយ៉ាងសកម្ម និងរួមចំណែកអភិវឌ្ឍន៍ប្រទេសម្ចាស់ផ្ទះ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សូមគូសបញ្ជាក់ថា បច្ចុប្បន្នមានជនជាតិវៀតណាមប្រមាណ ៤ ម៉ឺននាក់កំពុងរស់នៅ សិក្សា និងធ្វើការក្នុងប្រទេសម៉ាឡេស៊ី។ សហគមន៍ជនវៀត ណាមនៅម៉ាឡេស៊ីមានសាមគ្គីភាព ឧស្សាហ៍ព្យាយាមនិងរស់នៅ និងធ្វើសមាហរណកម្មយ៉ាងល្អទៅក្នុងសង្គមមូលដ្ឋាន រក្សាស្មារតីស្នេហាជាតិ មោទនភាពជាតិ ឆ្ពោះទៅមាតុភូមិប្រទេសជាតិជានិច្ច៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមអំពាវនាវឱ្យប្រទេសនានាគោរពយ៉ាងម៉ឺងមាត់និងមានតុល្យភាពនូវសសរស្តម្ភទាំងបីនៃសន្ធិសញ្ញា NPT

វៀតណាមអំពាវនាវឱ្យប្រទេសនានាគោរពយ៉ាងម៉ឺងមាត់និងមានតុល្យភាពនូវសសរស្តម្ភទាំងបីនៃសន្ធិសញ្ញា NPT

នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រីការបរទេស លោកស្រី ឡេ ធី ធូ ហាំង ប្រធានគណៈប្រតិភូវៀតណាម នៅក្នុងវគ្គពិភាក្សាទូទៅនៅថ្ងៃដំបូងនៃកិច្ចប្រជុំពិនិត្យឡើងវិញលើកទី ១១ នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) នាថ្ងៃទី ២៧ ខែមេសា (ម៉ោងក្នុងស្រុក)។

Top