ក្នុងពិធីទទួលនោះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង COMAC គ្រុបនិង Vietjet Air នាពេលថ្មីៗនេះ ក៏ដូចជាលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការរវាង COMAC និងក្រុមហ៊ុនអាកាសចរណ៍វៀតណាមផ្សេងទៀតនាពេលអនាគត។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា COMAC គ្រុបចាំបាច់ត្រូវផ្តោតលើការដោះស្រាយបញ្ហាផ្លូវច្បាប់ដើម្បីដាក់យន្តហោះ COMAC ឱ្យដំណើរការនៅវៀតណាម; ស្នើឲ្យមានការជួយឧបត្ថម្ភសម្រាប់ការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍របស់វៀតណាម ការធ្វើអាជីវកម្មអវកាស និងសេដ្ឋកិច្ចអាកាសចរ។ ក្នុងបរិបទបច្ចុប្បន្ន លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមនិងចិនត្រូវតែឆ្ពោះទៅមុខ គាំទ្រគ្នាទៅវិញទៅមក រៀនសូត្រ ផ្លាស់ប្តូរបទពិសោធន៍ និងជំរុញកំណើនថ្មី។
រីឯខ្លួនវិញ ប្រធាន COMAC បានកោតសរសើរចំពោះការរួមចំណែកដ៏សំខាន់របស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ក្នុងការជំរុញទំនាក់ទំនងវៀតណាម-ចិន បង្កើតលក្ខខណ្ឌសម្រាប់ COMAC ដើម្បីបំពេញក្របខ័ណ្ឌច្បាប់សម្រាប់យន្តហោះ COMAC ដែលកំពុងធ្វើអាជីវកម្មនៅវៀតណាម។ ឯកភាពខ្ពស់ចំពោះការវាយតម្លៃរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អំពីនិន្នាការអភិវឌ្ឍន៍ថ្មីលើពិភពលោក ប្រធាន COMAC មានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូវៀត ណាម មិនត្រឹមតែអភិវឌ្ឍន៍ការដឹកជញ្ជូនតាមផ្លូវអាកាសប៉ុណ្ណោះទេ ថែមទាំងមានគោលបំណងអភិវឌ្ឍន៍ឧស្សាហកម្មអាកាសចរណ៍ នៅវៀតណាមទៀតផង៕