• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ផ្នែកធនាគារត្រូវតែបំពេញឲ្យបានល្អនូវ តួនាទីជាសរសៃឈាមនៃខឿនសេដ្ឋកិច្ច

នាព្រឹកថ្ងៃទី ៨ មករា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បាន ចូលរួមសន្និសីទដាក់ពង្រាយភារកិច្ចធនាគារឆ្នាំ ២០២៤។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ថ្លែងមតិបញ្ជាណែនាំនៅសន្និសីទ។ (រូបថត៖ VOV)

សន្និសីទនេះត្រូវបានធនាគាររដ្ឋវៀតណាមរៀបចំឡើងក្នុងទម្រង់ផ្ទាល់នៅទីស្នាក់ការធនាគាររដ្ឋ វៀតណាមនៅទីក្រុងហាណូយ និងតភ្ជាប់តាមប្រព័ន្ធអ៊ីនធឺណែតជាមួយនឹងសាខាធនាគាររដ្ឋទាំង ៦៣ នៅតាមខេត្ត ក្រុងទូទាំងប្រទេស។ ក្នុងសន្និសីទ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ធនាគារគឺជាសរសៃឈាមនៃខឿនសេដ្ឋកិច្ច។ ដើម្បីសម្រេចបានជោគជ័យនូវ គោលដៅ និងភារកិច្ចដែលបានកំណត់ក្នុងឆ្នាំ២០២៤ និងដំណាក់កាល ២០២១-២០២៥ ទាំងមូល លោកនាយករដ្ឋមន្ត្រីបានស្នើថា៖
“ខ្ញុំស្នើឲ្យប្រព័ន្ធធនាគារត្រូវមានភាពទាន់ពេលវេលា ប្រសិទ្ធភាព កុំបណ្តោយឱ្យរដ្ឋាភិបាលរងការភ្ញាក់ផ្អើលចំពោះគោលនយោបាយរូបិយវត្ថុ ហើយកុំបណ្ដោយឲ្យ កើតមានការកកស្ទះចរាចរប្រាក់ ដើម្បីសេដ្ឋកិច្ចអាចអភិវឌ្ឍន៍បានឆាប់រហ័ស ប៉ុន្តែ ប្រកបដោយចីរភាព និងកុំបណ្ដោយឱ្យប្រជាពលរដ្ឋ និងអាជីវកម្មខ្វះខាត ដើមទុននៅ ពេលត្រូវការការគាំទ្រពីប្រព័ន្ធធនាគារ អង្គការឥណទាន ហើយកុំបណ្ដោយឱ្យកើត មានភាពអវិជ្ជមាន អំពើពុករលួយ និងចន្លោះប្រហោងក្នុងការគ្រប់គ្រងប្រព័ន្ធធនាគារ។ ត្រូវតែធ្វើយ៉ាងណាឱ្យប្រព័ន្ធធនាគារអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស គ្រប់ជ្រុងជ្រោយ បរិយាប័ន្ន ប៉ុន្តែប្រកបដោយចីរភាព”។
សម្រាប់អង្គការឥណទាន និងសមាគមធនាគារ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានតម្រូវឱ្យពិនិត្យឡើងវិញនូវលក្ខខណ្ឌឥណទានដើម្បីមានភាពបត់បែន ត្រូវនឹងស្ថានការណ៍ថែមទៀត ដើម្បីជួយឧបត្ថម្ភអាជីវកម្មនិងប្រជាជនក្នុងការទទួល បានដើមទុនឥណទានកាន់តែងាយស្រួល។ ទន្ទឹមនឹងនេះ ធានាសុវត្ថិភាពនៃប្រព័ន្ធ អង្គការឥណទាន បង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរឌីជីថល និងបង្កើន ផលិតភាពការងារ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top