• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ កិច្ចចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយវៀតណាម - UAE នឹងបញ្ចប់នាពេលឆាប់ៗ

នាព្រឹកថ្ងៃទី៥ មិថុនា នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបជាមួយលោកបណ្ឌិត Thani bin Ahmed Al Zeyoudi រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្មបរទេសនៃបណ្តាប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអះអាងថា UAE គឺជាដៃគូសេដ្ឋកិច្ចឈានមុខគេមួយរបស់វៀតណាមនៅមជ្ឈិមបូព៌ា។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបជាមួយរដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្មបរទេស UAE  លោក Thani bin Ahmed Al Zeyoudi (រូបថត៖ Duong Giang/TTXVN)

បើតាមលោកនាយករដ្ឋមន្ត្រី ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរនាពេលកន្លងមក មានការវិវឌ្ឍជាវិជ្ជមានលើវិស័យជាច្រើនដូចជា នយោបាយ-ការទូត ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ ថាមពលជាដើម។ ជាពិសេស ទំហំពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំមុនបានឈានដល់ជាង ៤,៤ ពាន់លានដុល្លារអាមេរិក។ នាយករដ្ឋមន្ត្រីបានស្នើឱ្យភាគី UAE សម្របសម្រូលយ៉ាងជិតស្និទ្ធជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដើម្បីបញ្ចប់កិច្ចចរចាស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយវៀតណាម-អារ៉ាប់រួម (CEPA)។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើភាគីទាំងពីរសហការយ៉ាងសកម្ម និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់; ស្នើឲ្យ UAE ចាត់ទុកវៀតណាមជាស្ពានតភ្ជាប់រវាង UAE ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយUAE នឹងក្លាយទៅជាស្ពានសម្រាប់ទំនិញវៀតណាមចូលទីផ្សារមជ្ឈឹមបូព៌ា។

ចំណែកលោក Thani bin Ahmed Al Zeyoudi រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្មបរទេសនៃអេមីរ៉ាតអារ៉ាប់រួម បានឲ្យដឹងថា វៀតណាមមានចំណែក ៣០% នៃទំហំពាណិជ្ជកម្មរបស់ UAE ជាមួយអាស៊ីអាគ្នេយ៍។ ក្នុងដំណើរបំពេញទស្សនកិច្ចនេះ របស់លោករដ្ឋលេខាធិការ អេមីរ៉ាតអារ៉ាប់រួម បានបញ្ជូនគណៈប្រតិភូធុរកិច្ច និងអង្គការជាច្រើនទៅសិក្សា និងវិនិយោគនៅវៀតណាម។ លោក Thani bin Ahmed Al Zeyoudi បានអះអាងថា វៀតណាមជាដៃគូសំខាន់មួយរបស់ UAE; មានបំណងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើការនាំចេញកម្លាំងពលកម្ម ការផ្លាស់ប្តូរឌីជីថល វប្បធម៌ អប់រំ ...៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទីក្រុងឌៀនបៀនភូ (Dien Bien Phu) ទង់ជាតិ និង ផ្កាត្រចះត្រចង់អបអរសាទរមហាពិធីបុណ្យ

ទីក្រុងឌៀនបៀនភូ (Dien Bien Phu) ទង់ជាតិ និង ផ្កាត្រចះត្រចង់អបអរសាទរមហាពិធីបុណ្យ

នៅប៉ុន្មានថ្ងៃនេះ គ្រប់ទិសទីតាមដងផ្លូវ មហាវិថីនៃទីក្រុងឌៀនបៀនភូ (Dien Bien Phu) ដូចផ្លូវ វ៉ ង្វៀនយ៉ាប (Vo Nguyen Giap) ផ្លូវ៧ខែឧសភា ផ្លូវ ត្រឹនកាន (Tran Can) ទ្រឿងជិញ (Truong Chinh) ផ្លូវ ផាម វ៉ាន់ដុង (Pham Van Dong) និងនៅតាមរម្មណីយដ្ឋានល្បីឈ្មោះ ទីណាក៏ត្រចះត្រចង់ដោយផ្កា បដា ផ្លាកឃោសនា អំណរព្រឹត្តិការណ៍៧០ឆ្នាំ ថ្ងៃជ័យជំនះឌៀនបៀនភូ (Dien Bien Phu) “ល្បីល្បាញគ្រប់ទ្វីបទាំង៥ រញ្ជួយសកលលោក”។

Top