• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញមកដល់ Washington D.C ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក

អញ្ជើញទទួលស្វាគមន៍នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូវៀតណាម នៅអាកាសយានដ្ឋាន មានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Marc Knapper និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Nguyen Quoc Dung។
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានមកដល់ទីក្រុងវ៉ាស៊ីនតោន (រូបថត៖ VOV)  

នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅវៀតណាម) យន្តហោះដឹកលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចុះចតនៅអាកាសយានដ្ឋានយោធា Andrews នៃ Washington, DC ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក; ធ្វើទស្សនកិច្ចនៅសហរដ្ឋ អាមេរិក និងអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ឧសភា។ អញ្ជើញទទួលស្វាគមន៍នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូវៀតណាម នៅអាកាសយានដ្ឋាន មានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Marc Knapper និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Nguyen Quoc Dung។

តាមគម្រោង ក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងចូលរួមសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក; មានកិច្ចប្រជុំទ្វេភាគីជាមួយមេដឹកនាំសហរដ្ឋអាមេរិក និងប្រទេសអាស៊ានមួយចំនួន; ជួបប្រជុំ និងជួបធ្វើការជាមួយថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងជួបសន្ទនាជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គការអន្តរជាតិ អាជីវកម្ម អ្នកជំនាញ និងអ្នកប្រាជ្ញមួយចំនួននៅសហរដ្ឋអាមេរិក; ទស្សនាគ្រឹះស្ថានសេដ្ឋកិច្ច វប្បធម៌ និងអប់រំនៃសហរដ្ឋអាមេរិក។ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នឹងអញ្ជើញចូលរួមសកម្មភាពជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ។ ជាពិសេស លោកនាយករដ្ឋមន្ត្រីនឹងបានជួបសំណេះ សំណាលជាមួយសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសហរដ្ឋអាមេរិកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top