• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ស្នើឲ្យខេត្ត Bac Giang ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនិងនិរន្តរភាព

អញ្ជើញថ្លែងមតិបញ្ចប់កិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឱ្យខេត្ត Bac Giang ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងអភិវឌ្ឍន៍ប្រកបដោយចីរភាព; ជំរុញការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរថាមពល; ទាក់ទាញការវិនិយោគដោយមានការជ្រើសរើស និងលើកកំពស់ប្រសិទ្ធភាពវិនិយោគជាដើម។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ (រូបថត៖ VOV)  

នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅខេត្ត Bac Giang នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការបក្សខេត្ត Bac Giang អំពីស្ថានភាពនិងលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ និងសេចក្តីសម្រេចចិត្តនៃមហា សន្និបាតលើកទី១៩នៃគណៈកម្មាធិការបក្សខេត្ត Bac Giang។

អញ្ជើញថ្លែងមតិបញ្ចប់កិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឱ្យខេត្ត Bac Giang ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងអភិវឌ្ឍន៍ប្រកបដោយចីរភាព; ជំរុញការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរថាមពល; ទាក់ទាញការវិនិយោគដោយមានការជ្រើសរើស និងលើកកំពស់ប្រសិទ្ធភាពវិនិយោគជាដើម។  ជាមួយគ្នានោះ ខេត្តត្រូវមានការអភិវឌ្ឍយ៉ាងទូលំទូលាយលើវិស័យសេដ្ឋកិច្ច ក្នុងនោះឧស្សាហកម្មជាកម្លាំងចលករសំខាន់ កសិកម្មជាមូលដ្ឋានគ្រឹះសម្រាប់ការធានា ហើយសេវាកម្មគឺជាលក្ខខណ្ឌនៃកម្លាំងចលករ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ខេត្ត Bac Giang ផ្តោតសំខាន់លើការកសាងក្បាលម៉ាស៊ីនដែលបំព្រួញ ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top