• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចាកចេញពីទីក្រុងហាណូយដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣

កិច្ចប្រជុំនេះស្ថិតក្នុងបណ្តាសកម្មភាពនៃកិច្ចប្រជុំកំពូលសំខាន់ៗ បញ្ចប់ឆ្នាំប្រធានអាស៊ាន ២០២៣ របស់ឥណ្ឌូនេស៊ី ក្រោមប្រធានបទ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន”។
នាយករដ្ឋមន្ត្រី Pham Minh Chinh ចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី  (រូបថត៖ VGP/Nhat Bac)

នាព្រឹកថ្ងៃទី៤ ខែកញ្ញា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុង Jakarta ប្រទេស ឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោក Joko Widodo ប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ កិច្ចប្រជុំនេះស្ថិតក្នុងបណ្តាសកម្មភាពនៃកិច្ចប្រជុំកំពូលសំខាន់ៗ បញ្ចប់ឆ្នាំប្រធានអាស៊ាន ២០២៣ របស់ឥណ្ឌូនេស៊ី ក្រោមប្រធានបទ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន”។

គណៈប្រតិភូវៀតណាមបានចូលរួមកិច្ចប្រជុំនេះ ក្នុងគោលបំណងផ្ញើសារដ៏ធំទៅកាន់មិត្តភក្តីក្នុងតំបន់ និងអន្តរជាតិអំពីប្រទេស វៀតណាមមួយប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ និងសមាហរណកម្ម  ចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងកិច្ចការអន្តរជាតិ ដើម្បីវឌ្ឍនន៍ភាពក្នុងតំបន់។

នៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងថ្លែងសុន្ទរកថាចែករំលែកទស្សនៈរបស់វៀតណាម ស្នើគំនិតផ្តួចផ្តើម និងទិសដៅក្នុងវិស័យសំខាន់ៗជាច្រើននៃកិច្ចសហប្រតិបត្តិការ ដើម្បីអនុវត្តន៍ជាក់ស្តែងនូវប្រធានបទ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន”។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីនឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ក្រោមប្រធានបទ “អាស៊ានក្នុងពិភពពហុបូល”។

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនៃប្រទេសជាច្រើន និងអង្គការអន្តរជាតិនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី រួមជាមួយនឹងថ្នាក់ដឹកនាំនៃបណ្តាប្រទេសចូលរួមវេទិកាអាស៊ាន-មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់វិទ្យុសំឡេងវៀតណាមមុនកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាស៊ាន លោក Nguyen Hai Bang បានឲ្យដឹងថា៖ “ដោយមានការបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាល ក្រសួង ស្ថាប័ននានារបស់វៀតណាមបានចូលរួមយ៉ាងសកម្ម និងរួមចំណែកជាក់ស្តែងចំពោះគំនិតផ្តួចផ្តើមដែលអាស៊ានបានដាក់ចេញសម្រាប់ថ្នាក់ដឹកនាំដើម្បីអនុម័តនៅក្នុងកិច្ចប្រជុំកំពូល។ គណៈប្រតិភូវៀតណាមប្រចាំនៅអាស៊ានក៏ត្រូវបានចាត់តាំងឱ្យចរចាដោយផ្ទាល់នូវឯកសារសំខាន់ៗ រួមទាំងសេចក្តីថ្លែងការណ៍រួមរវាងអាស៊ាន និងដៃគូអាស៊ាន។ ការរួមវិភាគទានរបស់ វៀតណាម ក៏ដូចជាគណៈប្រតិភូវៀតណាមមកកាន់អាស៊ានលើកនេះ ផ្តោត លើសសរស្តម្ភទាំងបីគឺ នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌សង្គម។ កិច្ចប្រជុំកំពូលនេះនឹងអនុម័តសេចក្តីប្រកាសស្តីពីចក្ខុវិស័យអភិវឌ្ឍន៍អាស៊ានសម្រាប់២០ឆ្នាំខាងមុខដល់ឆ្នាំ២០៤៥។ វៀតណាមក៏បានគាំទ្រ និងរួមចំណែកនូវគំនិតជាក់ស្តែងជាច្រើនសម្រាប់ការកសាងចក្ខុវិស័យរបស់អាស៊ានអំពីមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ លើសពីនេះ លើវិស័យសេដ្ឋកិច្ច វៀតណាមក៏បានរួមចំណែកយ៉ាងច្រើនក្នុងឯកសារកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន និងដៃគូនានា។ ការចូលរួមចំណែករបស់វៀតណាមគឺរបៀបរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍អាស៊ាន គឺជាលក្ខខ័ណ្ឌចម្បង និងមានសារៈសំខាន់ខ្លាំងណាស់”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top