• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបអតីតនាយករដ្ឋមន្ត្រីអង់គ្លេស ប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកល

នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបលោក Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស ប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកល (TBI) ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
នាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោក Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស ប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកល (TBI) (រូបថត៖ VGP/Nhat Bac)

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ជាពិសេសនិន្នាការនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ បញ្ញាសិប្បនិមិត្ត ការកើនឡើងនៃការការពារនិយម ការប្រកួតប្រជែងយុទ្ធសាស្ត្រជាដើម។  ទាក់ទងនឹងទិសដៅសហប្រតិបត្តិការជាអាទិភាពមួយចំនួន នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឲ្យ TBI ជំរុញការតភ្ជាប់ដៃគូ និងសហគ្រាសបរទេស ធ្វើការវិនិយោគនៅវៀតណាម រួមទាំងមូលនិធិវិនិយោគ សាជីវកម្មមកពីអឺរ៉ុប និងមជ្ឈឹមបូព៌ា; ជួយវៀតណាមក្នុងការទាក់ទាញធនធានសម្រាប់កំណើនបៃតង ការកាត់បន្ថយការបំភាយឧស្ម័ន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ TBI សម្របសម្រួលក្នុងការអនុវត្តសេចក្តីប្រកាសនយោបាយស្តីពីការបង្កើតភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) ក្នុងលក្ខណៈជាក់ស្តែង និងមានប្រសិទ្ធភាព ក៏ដូចជា ចែករំលែកបទពិសោធន៍ និងអនុសាសន៍ស្តីពីការកសាងទីផ្សារកាបូននៅវៀតណាម។

រីឯខ្លួនវិញ ប្រធាន TBI លោក Tony Blair បានអះអាងថា TBI នឹងអមដំណើរជួយឧបត្ថម្ភវៀតណាមជានិច្ច ព្រមទាំងបន្តធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញ និងអនុវត្តសកម្មភាពសហប្រតិបត្តិការលើកម្មវិធី និងគម្រោងជាក់ស្តែង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ការចរាចរទំនិញតាមរយៈគយយ៉ាងមមាញឹកនៅដើមឆ្នាំ ២០២៦

ការចរាចរទំនិញតាមរយៈគយយ៉ាងមមាញឹកនៅដើមឆ្នាំ ២០២៦

នៅថ្ងៃដំបូងនៃឆ្នាំថ្មី ២០២៦ រថយន្តដឹកទំនិញជិត ១.២០០ គ្រឿង ត្រូវបានចរាចឆ្លងដែន តាមរយៈគយនៅច្រកព្រំដែនក្នុងខេត្តឡាងសឺន។ ក្នុងចំណោមនេះ បរិមាណសរុបនៃផលិតផលកសិកម្មនាំចេញមានប្រហែលជាង ៣.៧០០ តោន និងនាំចូលប្រហែល ៣.៣០០ តោន។ សកម្មភាពនាំចូល និងនាំចេញនៅច្រកព្រំដែនបានដំណើរការយ៉ាងរលូន និងស្ថិរភាព។

Top