• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីសម័យប្រជុំរដ្ឋាភិបាលប្រចាំខែមករា


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ
 

នាព្រឹកថ្ងៃ​ទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​អញ្ជើញ​​ជាអធិបតីសម័យប្រជុំរដ្ឋាភិបាលប្រចាំខែមករា។
 
សម័យ​ប្រជុំនេះបានផ្តោតការពិភាក្សាលើស្ថានភាពសេដ្ឋកិច្ច សង្គម ដែលកំពុង​ប្រព្រឹត្ត​ទៅក្នុង​បរិបទ​ដែល​ជំងឺ​ផ្លូវ​ដង្ហើមបណ្តាលមកពីវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) កើតមានឡើង​នៅប្រទេស​ចិន​ហើយ​រីក​រាល​ដាន​មក​កាន់​វៀតណាម។
 
អញ្ជើញថ្លែង​នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានរំលឹកឡើងវិញថា យើងអាច​លះបង់​ផ្នែក​មួយ​នៃកំណើន​សេដ្ឋកិច្ច ដើម្បីធានាសុខភាពនិងអាយុជីវិតជូនប្រជាជន។ ឈរលើស្មារតី “ប្រឆាំង​ជំងឺ​រាត​ត្បាត​​ក៏ដូចជាប្រឆាំងនឹងសត្រូវអញ្ជឹង” លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើតម្រូវការ ដែល​ត្រូវ​មាន​ដំណោះ​ស្រាយ​យ៉ាងខ្លាំងក្លាថែមទៀត ដើម្បីធានាកំណើន បង្ការនិងទប់ទល់ជាមួយជំងឺរាតត្បាត សំដៅ​អនុវត្តន៍​​ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ដែលមជ្ឈឹម រដ្ឋសភា និងរដ្ឋាភិបាលបានដាក់ចេញ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ឆ្លើយតបប្រកបដោយភាពម្ចាស់ការ ទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះការវិវត្តថ្មីៗលើពិភពលោក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ឆ្លើយតបប្រកបដោយភាពម្ចាស់ការ ទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះការវិវត្តថ្មីៗលើពិភពលោក

កាលពីរសៀលថ្ងៃទី៤ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយក្រសួង ស្ថាប័ននានាដើម្បីវាយតម្លៃស្ថានភាព សេណារីយ៉ូ និងដំណោះស្រាយដើម្បីឆ្លើយតបទៅនឹងការវិវត្តថ្មីៗលើពិភពលោកនាពេលកន្លងមក ដែលអាចប៉ះពាល់អវិជ្ជមានដល់ប្រទេសវៀតណាម ជាពិសេសជម្លោះកាន់តែស្មុគស្មាញនៅមជ្ឈិមបូព៌ា និងតំបន់ ផ្សេងៗទៀត។

Top